ព័ត៌មានទាន់ហេតុការណ៍៖

ពេទ្យ សារិកាកែវ​ (ម្ដុំផ្សារស្ទឹងមានជ័យចាស់) ដែលមានទីតាំងស្ថិតនៅ សង្កាត់ស្ទឹងមានជ័យ១ ​ខណ្ឌមានជ័យ​ មានអ្នកជំងឺកូវីដ-១៩​​ បានទៅពិនិត្យឈាម និងទិញថ្នាំនៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា,ពេទ្យ សារិកាកែវ​ (ម្ដុំផ្សារស្ទឹងមានជ័យចាស់) ដែលមានទីតាំងស្ថិតនៅ សង្កាត់ស្ទឹងមានជ័យ១ ​ខណ្ឌមានជ័យ​ មានអ្នកជំងឺកូវីដ-១៩​​ បានទៅពិនិត្យឈាម និងទិញថ្នាំនៅទីតាំងខាងលើនេះ។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ឬមាឬមានទំនាក់ទំនងជាមួយបុគ្គលិក ពេទ្យ សារិកាកែវ​ (ម្ដុំផ្សារស្ទឹងមានជ័យចាស់) ដែលមានទីតាំងស្ថិតនៅ សង្កាត់ស្ទឹងមានជ័យ១ ​ខណ្ឌមានជ័យចាប់ពីថ្ងៃទី ២៤ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។
​មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩​​ បានទៅពិនិត្យឈាម និងទិញថ្នាំនៅទីតាំងខាងលើនេះ។ អ្នកប៉ះពាល់ផ្ទាល់ និងប្រយោល មិនទាន់បានទៅយកសំណាកនៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី ១ មិថុនា ២០២១។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

ដោយ៖ សិលា


ចែករំលែក៖