ខេត្តកំពង់ចាម ៖ លោកវរសេនីយ៍ឯក ណា ចេ ស្នងការរងទទួលដឹកនាំការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា និង វរសេនីយ៍ឯក អឿ សុភា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងសហការី ដែលតំណាងឱ្យលោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ បានចុះសួរសុខទុក្ខពីស្ថានភាពជំងឺរបស់លោកវរសេនីយ៍ទោ តុល គឹមស្រ៊ាន នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដែលមានជំងឺរលាកប្រស្រីភ្នែកធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ។
នៅឱកាសនោះ លោកទាំងពីរនិងសហការីបាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ នូវថវិកាចំនួន ១,០០០,០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនដេីម្បីជួយសម្រាលដល់បន្ទុកក្នុងការចំណាយលេីការសម្រាកព្យាបាលជំងឺនេះ ផងដែរ៕
ដោយ ៖ វណ្ណៈ