ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនផ្តល់រថយន្តគិលានសង្រ្គោះ៣០គ្រឿងបន្ថែមទៀតដល់កម្ពុជា ! នេះបើយោងតាមផេកផ្លូវការរបស់ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។
ពិធីប្រគល់ទទួលរថយន្តគិលានសង្រ្គោះ៣០គ្រឿងដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ នៅឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តមមិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។
ប្រទេសជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់នូវឧបករណ៍និងសម្ភារៈចាំបាច់ផ្សេងៗទៀត ។ យើងសង្ឃឹមថាការផ្គត់ផ្គង់ទាំងនេះនឹងអាចជួយដល់ភាគីពាក់ព៏ន្ធផ្នែកសុខាភិបាលនៅកម្ពុជាដែលកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ១៩។
<< The Government of Japan provides additional 30 ambulances to Cambodia >>
Handover Ceremony of 30 ambulances donated by the Government of Japan was held on 4 June 2021 at Minsitry of Health’s Central Medical Storage (CMS) presided over by H.E. Prof. Mam Bunheng, Minister of Health and H.E. Mr. MIKAMI Masahiro, Ambassador of Japan to the Kingdom of Cambodia.Japan will continue to cooperate with the Royal Government of Cambodia to provide necessary equipment. We hope that these supplies will be helpful for the Cambodian healthcare professionals who are working so hard to fight COVID-19.៕
ដោយ ៖ សិលា