ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំង ឧត្ដមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរងនាយសេនាធិការ កងពល ដឹកនាំកម្លាំងចំនួន ២៥នាក់ រថយន្ដ ៣គ្រឿង សហការជាមួយអាជ្ញាធរមូលដ្ឋាន រួមមានក្រុមការងារស្រុក ចំនួន ១០នាក់ អាជ្ញាធរភូមិ.ឃុំ ចំនួន ៧នាក់ និងប្រជាការពារភូមិ ចំនួន ៣នាក់ ចុះជួយធ្វើផ្ទះជូនប្រជាពលរដ្ឋជួបការលំបាក ចំនួន ១ខ្នង ឈ្មោះ នួន នឿង ភេទស្រី អាយុ ៧០ឆ្នាំ (ស្ត្រីមេម៉ាយ) រស់នៅភូមិជេីងវត្ត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ប្រេីប្រាស់សង្ក័សី ដែកគោលមួក ដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត និងលោកស្រី។
ក្នុងនោះក៏មានការចូលរួមជួយឧបត្ថម្ភពី ឧត្ដមសេនីយ៍ទោ កែវ សេងឡាយ មេបញ្ជាការ បញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការ ប្រចាំទិសយោធភូមិភាគទី៥ បានចាត់តាំងកម្លាំងចំនួន២នាក់ និងជួយថវិកាចំនួន ១៥០,០០០រៀល អាជ្ញាធរឃុំ ឧបត្ថម្ភ ឈេី ២០ដេីម ដែកគោល២គីឡូក្រាម ដែកគោលមួក ២គីឡូក្រាម សរុបថវិកា ២២០,០០០រៀល។
ឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា បានគូសបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតមេបញ្ជាការកងទ័ពជើងគោកចំពោះប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងភូមិសាស្រ្តដែលអង្គភាពឈរជើង ជាពិសេសក្នុងស្ថានភាពដ៏លំបាកនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩នេះ អង្គភាពកងពលបានចាត់តាំងក្រុមការងារចុះពិនិត្យជាក់ស្តែង និងនាំយកថវិកា សម្ភារ និងគ្រឿងឧបភោគបរិភោគ ដែលជាអំណោយលោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ចែកជូនជាបន្តបន្ទាប់ផងដែរ។
ក្នុងឱកាសនោះដែរ លោកមេបញ្ជាការរងនាយសេនាធិការ សូមអោយពុកម៉ែបងប្អូនបន្តចូលរួមគោរពវិធានការសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ ឲ្យបានត្រឹមត្រូវ ខ្ជាប់ខ្ជួន ដើម្បីការពារខ្លួន គ្រួសារ និងសហគមន៍យើង៕
ដោយ៖ សូរិយា