ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអ្នកកាសែតចំនួន៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទ កំហែងយក

ចែករំលែក៖

ខេត្តព្រះវិហារ ៖ កាលពីព្រឹកថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០២១ លោក គឹម សំលេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំកម្លាំងជំនាញ ចុះធ្វើការឃាត់ខ្លួនមុខសញ្ញាអ្នកសាពត័មានចំនួន៨នាក់ ពាក់ពន្ឋ័បទកំហែងយក ពីឈ្មោះ ហុឹម ឆេងហ៊ាន មេការដេប៉ូឈើ ស្ថិតនៅចំណុចអូរទីទុយ ភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជយ័ខេត្តព្រះវិហារ ក្នុងនោះមានអ្នកការសែតជាស្ត្រីចំនួន២នាក់ផងដែរ ។
ប្រភពពីសមត្ថកិច្ចនគរបាលស្រុកត្បែងមានជ័យបានឱ្យដឹងថា អ្នកកាសែតដែលត្រូវចាប់ខ្លួនមាន៖
ទី១- ឈ្មោះ គឹម ហ៊ាន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរសាព័ត៌មាន មានទីលំនៅភូមិត្រពាំងក្រហម ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនៈគីរី ។
ទី២ ឈ្មោះ វង និមល់ ភេទប្រុស អាយុ៤១ឆ្នាំ មយខរបរអ្នកសាពត័មាន មានទីលំនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ទី៣- ឈ្មោះ ជា សាម៉ុន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអ្នកសាព័ត៌មាន មានទីលំនៅភូមិ ព្រៃខ្លា ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ។
ទី៤- ឈ្មោះ គឹម ហុង ភេទប្រុស អាយុ40ឆ្នាំ មុខរបរអ្នកសាព័ត៌មាន រស់នៅភូមិរុន ឃុំចំបក់ ស្រុកបាទីខេត្តតាកែវ ។
ទី៥- ឈ្មោះ រឿន ឆុន ភេទប្រុស អាយុ40ឆ្នាំ មុខរបរអ្នកសាព័ត៌មាន ។
ទី៦- ឈ្មោះ សឿង សុភី ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរអ្នកសាព័ត៌មាន អ្នកទាំង២រស់នៅភូមិព្រះពន្លាសង្កាត់ព្រែកប្រា ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ទី៧- ឈ្មោះ សំ សារឿន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរអ្នសាព័ត៌មាន ។
ទី៨- ឈ្មោះ ឆាយ លាវ ភេទស្រី អាយុ៥១ឆ្នាំ មុខរបរអ្នកសាព័ត៌មាន ទាំង២នាក់រស់នៅភូមិស្វាយរលំ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ប្រភពពីនគរបាលបានឱ្យដឹងទៀតថា ជាមួយនោះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន រថយន្តចំនួន ៤គ្រឿង ប័ណ្ណព័ត៌មានចំនួន៨សន្លឹក ទូរស័ព្ទដៃចំនួន១៨គ្រឿង នឹងសម្ភារឯកសារ ខ្សែករនឹងថវិកាមួយចំនួនធំទៀត ។
សមត្ថកិច្ចបានឱ្យដឹងថា មូលហេតុឃាត់ខ្លួនក្រុមអ្នកសាព័ត៌មានខាងលើ គឺបន្ទាប់ពីមានបណ្តឹងពីឈ្មោះ ហុឹម ឆេងហ៊ាន មេការដេប៉ូឈើបានប្តឹងថា ក្រុមអ្នកកាសែតទាំង ៨នាក់ជម្រិតទាលុយខ្លួនក្នុងម្នាក់ចំនួន១០០$ ហើយឈ្មោះ ហុឹម ឆេងហ៊ាន សុខចិត្តផ្តល់សោហ៊ុយតាមមនោសញ្ចេតនាក្នុងម្នាក់៥០$ តែក្រុមអ្នកកាសែតមិនព្រម រហូតឈានដល់ប្តឹងអ្នកកាសែតទៅសមត្ថកិច្ចដើម្បីឃាត់ខ្លួន ។

ប្រភពពីសមត្ថកិច្ចនគរបាលស្រុកបញ្ជាក់ជូនផងដែរថា ក្រុមនេះមានគ្នាចំនួន១២នាក់ រថយន្តចំនួន៦គ្រឿង តែមនុស្សចំនួន៤នាក់រថយន្ត២គ្រឿងបានទៅមុនផុត នៅសល់មនុស្សចំនួន៨នាក់រថយន្ត៤គ្រឿងជាប់ដៃសមត្ថកិច្ច ។

ពាក់ព័ន្ធនិងករណីឃាត់ខ្លួនអ្នកកាសែតនេះដែរ យើងមិនដឹងថា វាសនាពួកគេអាចរួចផុតពីការចោទប្រកាន់របស់សមត្ថកិច្ចតុលាការឬយ៉ាងណានោះទេ ខណៈនៅរសៀលថ្ងៃទី៥ខែមិថុនាឆ្នាំ២០២១ការិយាល័យជំនាញបានរៀបចំឯកសារនឹងបញ្ជូនក្រុមអ្នកកាសែតទៅតុលាការហើយ ។

គួររំលឹកថា ការដែលអស់លោកអ្នកសាព័ត៌មានដែលចេញបំពេញវិជ្ជាជីវៈ សូមមេត្តាគិតដល់សុវត្ថិភាពផ្ទាល់ខ្លួនផង ការបំពេញភារកិច្ច ត្រូវឈរលើក្រមសីលធម៌វិជ្ជាជីវៈ មិនអាចដើរពាសវាលពាសកាលធ្វើឱ្យបាត់បង់តម្លៃខ្លួនឯងឡើយ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖