ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីសម្រេចស្តីពីការ បញ្ចប់ការបិទខ្ទប់ផ្សារត្រីទាំងមូលដ្ឋាន ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ត្រូវបានបញ្ចប់ការបិទខ្ទប់ផ្សារត្រីទាំងមូល ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលមានព្រំប្រទល់ ដូចខាងក្រោម៖-ខាងជើង ទល់នឹងផ្ទះជួរទី១ផ្លូវខាងជើងផ្សាតី្រ -ខាងត្បូង ទល់នឹងផ្លូវខាងត្បូងផ្សារត្រី
-ខាងកើត ទល់នឹងផ្លូវហ្សូអា(ZOA) –
-ខាងលិច ទល់នឹងផ្លូវផ្សារប៉ោយប៉ែតថ្មី
ចាប់ពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ តទៅ ដោយផ្អែកតាមស្ថានភាពវិវត្តន៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រដែលត្រូវបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរីករាលដាលទៅកាន់តំបន់ផ្សេងទៀត តាមសេចក្ដីសម្រេច លេខ១៥៦/២១ សសរ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត។
បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ប្រធានមន្ទីរ – អង្គភាពជំនាញពាក់ព័ន្ធ អភិបាល នៃគណៈអភិបាល ក្រុងប៉ោយប៉ែត ចៅសង្កាត់ប៉ោយប៉ែត និងម្ចាស់ផ្សារត្រី ត្រូវទទួលបន្ទុកអនុវត្តសេចក្ដីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ៖ សិលា


ចែករំលែក៖