ខេត្តក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ជ្រាបថា យោងតាមរបាយការណ៍របស់មន្ទីរពេទ្យបង្អែកខេត្តក្រចេះបានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរ អាយុ ៥៧ ឆ្នាំ រស់នៅភូមិវត្ត ឃុំកោះត្រែង ស្រុកចិត្របុរី ខេត្តក្រចេះ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង១០:៣០ នាទីព្រឹក។នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៥:០០ នាទី គាត់បានមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ បង្អែកខេត្តក្រចេះ ដោយស្ថានភាពអ្នកជំងឺឈឺដើមទ្រូងខ្លាំង និងពិបាកដកដង្ហើម ក្រុមគ្រូពេទ្យបានយកសំណាកធ្វើ តេស្ដរហ័សរកឃើញមានផ្ទុកជំងឺកូវីដ-១៩ ប៉ុន្តែដោយស្ថានភាពអ្នកជំងឺមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ ទោះបី ក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមបច្ចេកទេសយ៉ាងណាក៏ដោយ ក៏មិនអាចជួយសង្គ្រោះអ្នកជំងឺបាន ដោយស្ថាន ភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរឡើង ទើបបណ្ដាលឱ្យស្លាប់បាត់បង់ជីវិត។តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យស្តី្រខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ ស្រួចស្រាវបណ្ដាលមកពីវីរុសកូវីដ-១៩។ រដ្ឋបាលខេត្តក្រចេះ សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជាបជាព័ត៌មាន៕
ដោយ៖ សិលា