ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់និងរបួស២០នាក់ក្នុងការវាយប្រហារដោយកាំបិតនៅប្រទេសចិន

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស៥នាក់ស្លាប់ និង១៥នាក់ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៍វាយប្រហារដោយកាំបិតកាលពីថ្ងៃទី៥ខែមិថុនា ក្នុងទីក្រុងអានឈីង ខេត្តអានហួយ ភាគខាងកើតប្រទេសចិន។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានផ្សាយថា ការវាយប្រហារដោយកាំបិត បង្កឡើងដោយបុរសម្នាក់ ស្ថិតនៅតាមដងផ្លូវ ក្នុងទីក្រុង Anqing ខេត្ត Anhui ដែលស្ថិតនៅចម្ងាយ៤៣០គីឡូម៉ែត្រពីភាគខាងលិចទីក្រុងសៀងហៃ។
ភ្លាមៗនោះកម្លាំងប៉ូលិសក៏បានចាប់ខ្លួនជនដៃដល់ភ្លាមៗ ។ នៅពេលនេះដែរកម្លាំងជំនាញ ក៏បានចូលរួមក្នុងការសើមអង្គេតពីមូលហេតុដែលបណ្តាលឲ្យមានការវាយប្រហារកើតឡើង ។
ការវាយប្រហារដោយកាំបិត មិនមែនជារឿងថ្មីថ្មោងនោះទេ នៅក្នុងប្រទេសចិន ដោយកាលពីថ្ងៃទី២៩ខែមេសាកន្លងទៅ បុរសម្នាក់ក៏ធ្លាប់បានចាក់សម្លាប់កុមារ ២នាក់ និងរបួស១៦នាក់ផងដែរ នៅឯសាលារៀនបឋមសិក្សាមួយកន្លែងស្ថិតនៅភាគខាងត្បូងនៃប្រទេស៕ដោយ៖ធីរីណា

រូបភាព៖ TTXVN


ចែករំលែក៖