ព័ត៌មានទាន់ហេតុការណ៍៖

អតីតប្រធានក្រុមហ៊ុនដឹកជញ្ជូនម៉ាឡេស៊ីម្នាក់​ រងការពិន័យជាប្រាក់ចំនួន ៣៦៤ ដុល្លារអាមេរិក ព្រោះមិនពាក់ម៉ាស់ក្នុងអំឡុងពេល…

ចែករំលែក៖

អន្តរជាតិ​៖​ អតីតប្រធានក្រុមហ៊ុនដឹកជញ្ជូនម៉ាឡេស៊ីម្នាក់​ ត្រូវបានពិន័យជាប្រាក់ចំនួន ១,៥០០ រីងហ្គីត (៣៦៤ ដុល្លារអាមេរិក) ព្រោះតែគាត់មិនបានពាក់ម៉ាស់ក្នុងអំឡុងពេលគាត់ថ្លែងសុន្ទរកថានៅក្នុងវេទិការសាធារណៈមួយ។​ ខណៈប្រទេស​ម៉ាឡេស៊ី​ គឺជាប្រទេសមួយដែលមានការអនុវត្តច្បាប់យ៉ាងតឹងរឹងបំផុតចំពោះពលរដ្ឋណាដែលបានធ្វើសកម្មភាពផ្ទុយពីការណែនាំរបស់អាជ្ញាធរសុខាភិបាល បើទោះជាកំហុសនោះបានកើតឡើងដោយចេតនាឬអចេតនាក្តី។​ នេះបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz ។អតីតប្រធានក្រុមហ៊ុនដឹកជញ្ជូនម៉ាឡេស៊ីរូបនេះ​ មានឈ្មោះ Datuk Seri Tajuddin Abdul Rahman ហើយនាពេលកន្លងមករូបគាត់ធ្លាប់មានតួនាទីជាប្រធានក្រុមហ៊ុន Prasarana Malaysia Berhad ដែលជាក្រុមហ៊ុនដឹកជញ្ជូនសាធារណៈដ៏ធំមួយនៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ។គួរបញ្ជាក់ថា​ ក្រោយទទួលបានការផាកពិន័យ លោក Datuk Seri Tajuddin Abdul Rahman បានថ្លែងទទួលស្គាល់កំហុសរបស់គាត់​ និងបានរម្លឹកទៅកាន់ពលរដ្ឋម៉ាឡេស៊ីជាច្រើននាក់ផ្សេងទៀតឱ្យអនុវត្តពាក់ម៉ាស់ឱ្យបានត្រឹមត្រូវគ្រប់ពេលវេលាដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតជំងឹកូវីដ-១៩​ ទាំងអស់គ្នា៕ដោយ​៖សហការី


ចែករំលែក៖