ព័ត៌មានទាន់ហេតុការណ៍៖

ប្រគល់​ថវិការបស់រា​ជ​រដ្ឋាភិបាល​ឧបត្ថម្ភ ជូន​ក្រុមការងារ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩នៅតំបន់ប្រតិបត្តការសឹករងកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ថវិកា​របស់​រាជរដ្ឋាភិបាល​ដែលផ្តល់តាម​រយៈ​ក្រសួងការពារជាតិ សម្រាប់ឧបត្ថម្ភ​ជូន​ដល់​ក្រុមការងារ​ដឹកនាំ និង​ក្រុមគ្រូពេទ្យ​ចំនួន ៥៧​នាក់ក្រុម​គ្រូពេទ្យ ដែលបាន​អនុវត្ត​ភារកិច្ច​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​យោធិនភូមិភាគ៤ត្រូវបានផ្តល់កាលពីរសៀល​ថ្ងៃទី ១០ ខែមិថុនា​ឆ្នាំ ២០២១​នេះ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីលោកឧត្តមសេនីយ៍​ទោ​ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​សមាជិក​ក្រុមការងារ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ របស់​យោធភូមិភាគ​ទី​៤ ។ថវិកា​នេះត្រូវឧបត្ថម្ភ​ជូន​ដល់​ក្រុមការងារ​ដឹកនាំ និង​ក្រុមគ្រូពេទ្យ​ចំនួន ៥៧​នាក់ក្រុម​គ្រូពេទ្យ បាន​អនុវត្ត​ភារកិច្ច​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​យោធិន និង​គ្រួសារ​យោធិន ចំណុះ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​ស្នាក់ការ​ការិយាល័យ​ទី២កងទ័ពជើងគោក​ប្រចាំខេត្ត​កំពង់ធំ ព្រមទាំង​កង រាជអាវុធហត្ថ​ខេត្ត​និង​ក្រុមគ្រួសារ ចំនួន​៤​លើក​កន្លងមក ដែលមាន​បរិមាណ​ជិត​២​ពាន់​នាក់​។
ក្នុងឱកាសនោះលោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សោម ស៊ុន បាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ជាទីបំផុត​ចំពោះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន ព្រមទាំង​សម្ដេច​ពិជ័យ​សេនា​ទៀ​បាញ់​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដែល​បាន​យកចិត្តទុកដាក់​ផ្គត់ផ្គង់ វ៉ាក់សាំង​ចាក់​ជូន​កងទ័ព​និង​គ្រួសារ​កងទ័ព បាន​គ្រប់ៗ​គ្នា​កន្លងមក​ពិសេស​ថ្ងៃនេះ​បាន​ឧបត្ថម្ភ​នូវ​ថវិកា​លើកទឹកចិត្ត​ដល់​ក្រុមការងារ និង​ក្រុមគ្រូពេទ្យ​ដែល​បាន​បំពេញភារកិច្ច​មិន​ខ្លាច​នឿយហត់​។
ជាមួយនេះលោកឧ​ត្ត​ម​សេនីយ៍​ទោ​សោម ស៊ុន ក៏បាន​កោតសរសើរ នឹង​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ និង​ក្រុមគ្រូពេទ្យ​ទាំងអស់​ចំណុះ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​ជោគជ័យ​និង​មាន​សុវត្ថិ​ភាពល្អជូនយោធិននិងក្រុមគ្រួសារ៕

ដោយ ៖ ប្រថ្នា


ចែករំលែក៖