ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ស្នងការបានអញ្ចើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការ២០៦តាមប្រព័ន្ធ Zoom Meeting

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធ Zoom Meeting  អំពីផែនការ២០៦ ពិធី​រំលឹកខួបលើកទី៤៤ និងសម្ពោធសិលាចារឹក សមិទ្ធផលនានា និងបញ្ចុះបឋមសិលាសាងសង់ អគារមិត្តភាពកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

សមាសភាពដែលបានចូលរួមប្រជុំរួមមាន​ ៖​ លោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកទាំង២ លោកអធិការក្រុង-ស្រុក ពាក់ព័ន្ធមួយចំនួន តាមប្រព័ន្ធ Zoom Meeting នៅអង្គភាពរៀងៗខ្លួន ។ 

របៀប​វារៈ​លេីកិច្ចប្រជុំមានខ្លឹមសារ​មួយចំនួនដូចខាងក្រោម៖

១. ការរៀបចំកងកម្លាំងឱ្យបានត្រឹមត្រូវទៅតាមផែនការ ។

២. មេបញ្ជាការនៅតាមគោលដៅនីមួយៗ ត្រូវរៀបចំកម្លាំងរបស់ខ្លួន និងធ្វើផែនការលំអិតច្បាស់លាស់ ។

៣. គ្រប់កងកម្លាំងដែលត្រូវទៅបំពេញបេសកកម្ម ត្រូវធ្វើ តេស្តលឿន (Rapid Test) រកជំងឺកូវីដ១៩ ដោយមន្ទីរសុខាភិបាលខេត្ត ។

៤. ត្រូវឧស្សាហ៍ធ្វើរដ្ឋបាលចំហរ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋយើង ។

៥. ការងារផ្សេងៗ 

លោកឧត្តមសេនីយ៍ស្នងការ​ នៅក្នុងកិច្ច​ ប្រជុំបានក្រើនរំលឹកដល់មន្ត្រីនគរបាលក្រោមឱវាទទាំងអស់ ត្រូវអនុវត្តទាំងអស់គ្នាឱ្យបានខ្ជាប់ខ្ជួន តាមវិធានរបស់ក្រសួងសុខាភិបាល និង ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល ដើម្បីការពារ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖