ព័ត៌មានទាន់ហេតុការណ៍៖

ពាក់ព័ន្ធនឹងអំពើពុករលួយរបស់ លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ ប្រហែលជាមិនអាចស្វែងរកអ្នកអន្តរាគមន៍បានងាយៗនោះទេ !

ចែករំលែក៖

ភ្នំពេញ៖ យើងដឹងហើយថា, កម្ពុជា ! គឺជាប្រទេសគ្រប់គ្រងដោយច្បាប់ កងកំលាំងមានវិន័យ អនុវត្តច្បាប់ តាមតួនាទីភារកិច្ច ហើយថ្នាក់ដឹកនាំអង្គភាពនីមួយៗ បានចេញបញ្ជាដាច់ខាត មិនឱ្យមន្ត្រីក្រោមឱវាទ ត្រូវពាក់ព័ន្ធនឹងអំពើពុករលួយ បក្សពួកនិយម អនុវត្តផ្ទុយពីនីតិវិធី តួនាទីភារកិច្ច នោះឡើយ។

ដោយឡែកអី ! លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ តើគាត់បានប្រព្រឹត្តអំពើពុករលួយ កៀបសង្កត់កូនចៅ បង្កើតវប្បធម៌បក្ខពួកនិយម ចាប់ជំរិតយកលុយពីប្រជាពលរដ្ឋ ប្រមូលលុយពីឈ្មួញដឹកជញ្ជូនបទល្មើសព្រៃឈើ ទើបឈានដល់នាយអាវុធហត្ថក្រោមឱវាទ ប្រហែលជាស៊ូទ្រាំអត់ធ្មត់ដល់កម្រិតមិនបាន ក៏បង្ខំចិត្តធ្វើរបាយការណ៍នូវថ្នាក់លើ ពីអំពើមិនប្រក្រតីទាំងប៉ុន្មាន ដែលប្រព្រឹត្តដោយ លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ ដាក់ជម្រាបជូនលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោពលខេមរៈភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រហូតដល់ចំនួន៣០ទំព័រ រៀបរាប់ពីបុគ្គលរូបនេះ អនុវត្តផ្ទុយពីមន្ត្រីអនុវត្តច្បាប់ ដែលខ្លួនមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ ចាប់មនុស្សយកមកបង្ខាំងទុកក្នុងបន្ទប់ធ្វើការរបស់ខ្លួន ជំរិតទារប្រាក់រួចដោះលែង , ការបំពានទៅនឹងលិខិតស្នាមរបស់អភិបាលនៃគណៈអភិបាលខេត្ត ,ការបង្ខំឲ្យជនរងគ្រោះបង់ប្រាក់ សុទ្ធតែមានឯកសារជាប់ជាមួយនូវក្រដាសវេប្រាក់ (Wing) ជាច្រើនសន្លឹក , និងរូបថតរាល់សកម្មភាពរបស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ បញ្ជាឱ្យកម្លាំងដែលជាបក្ខពួករបស់ខ្លួនមានជាប្អូនជាដើម។ តាមរយៈនៃអំពើពុករលួយនេះ អង្គភាព” នគរដ្រេហ្គន”សូមធ្វើការដកស្រង់មកផ្សព្វផ្សាយបន្តទៀតតាមលិខិតច្បាប់ដើមទាំងស្រុងដូចតទៅ:
– ការចុះចាប់ម៉ិចស្កាវ័តទ័រ មានលិខិតអនុញ្ញាតពីខត្ត នៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ លោក ឃុន ប៊ុនហូ បានបញ្ជាឲ្យលោក ព្រហ្មវាសនា ជាអនុ ប្រធានមន្ទីរ លេខទូរស័ព្ទ 0885588883 សហការណ៍ជាមួយអ្នកសារព័ត៌មាន និងលោក ថាន់ប៊ុនថេង មេបញ្ជាការ រង អហ ស្រុកស្ទោង(ប្អូនថ្លៃ) រួមជាមួយអ្នកសារព័ត៌មាន ចុះទៅចាប់យកអិចស្កាវ័គទ័រ មានលិខិតអនុញ្ញាតច្បាប់ពីលោលអភិបាលខេត្ត ចតទុកចោលមិនបានធ្វើសកម្មភាពអ្វីសោះ នៅ ចំណុចបង្គោលកី ឃុំសំព្រោជ ស្រុកស្ទោង ជំរឹតទាប្រាក់ចំនួន ១៥០០ដុល្លា មេការអ៊ិចស្កាវ័រទ័រសុំចុះបានត្រឹម ៥ លានរៀល វេលុយតាមវីង ឲ្យលោក ព្រហ្មវាសនា តាមលេខ 0885588883 ដូចមានភ្ជាប់ជាមួយ លិខិតអនុញ្ញាត ច្បាប់ និងក្រដាសវីងវេលុយ ។
– បទល្មើសឈូសឆាយព្រៃលិចទឹករត់ការបង់លុយអោយលោក យុន ប៊ុនហូ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ កម្លាំងរបស់ព្រះរាជអាជ្ញា បានចុះចំណុចសារ៉ាយ ខាងត្បូងឈៀងខាង លិចភ្នំជីមូស ភូមិសាស្ត្រឃុំចំណាក្រោម ស្រុកស្ទោង ចាប់បានត្រាក់ទ័រចំនួន២គ្រឿង របស់ឈ្មោះ ថាវ ទុំ ទីលំនៅ ភូមិស្ពានគ្រង ឃុំចំណាក្រោម ស្រុកស្ទោង កំពង់ធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹកក្នុងតំបន់៣ តាមចម្លើយ របស់មេការត្រាក់ទ័រ បានប្រាប់ថាៈ លោក ថាន់ ប៊ុនថេង មេបញ្ជាការរង អហ ស្រុកស្ទោង បានមកយកលុយ ទៅ ជូនលោក ឃុន ប៊ុនហូ រួចហើយ បើមិនឲ្យលុយគាត់មិនហ៊ានឲ្យត្រាក់ទ័រចូលធ្វើទេ រឿងនេះហ៊ានយកលុយទាំងតំណាងអយ្យការមិនបានដឹង។
-កំហែងយក បង្ខាំងដោយខុសច្បាប់ និងធ្វើអោយខូចខាតដោយចេតនា, នៅវេលា១៩និង០០នាទីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ រថយន្តសាំងយ៉ុង១គ្រឿងដឹកឈើនីវប្រភេទធ្នង់ ប្រហែល១ម៉ែត្រគូប ចេញពីភូមិចុងដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ បើកបរដោយកូនប្រុស របស់ ឈ្មោះ អ៊ិនស្រីម៉ៅ ដើម្បីយកទៅធ្វើផ្ទះ ។ ឈ្មោះអ៊ិនស្រីម៉ៅ ជិះរថយន្តមួយគ្រឿងពីក្រោយ ។ ម៉ោង១៩:៣០ នាទីមកដល់ចំណុចមុខផ្សាបារាយណ៍ បានឃើញរថយន្ត ម៉ាកហាយឡែនឌ័រ ១គ្រឿងតាមពីក្រោយ មកឃាត់រថយន្តសាំងយ៉ុងដឹកឈើនីវ ។ ពេលមកដល់លោក ឃុន ប៊ុនហូ និងបក្ខពួក បាននាំគ្នាចុះពីលើរថយន្ត លោក ឃុន ប៊ុនហូ ដកកាំភ្លើងខ្លីបាញ់ឡើងលើចំនួនមួយគ្រាប់ បង្ខំឲ្យឈ្មោះអ៊ិនស្រីម៉ៅ ឡើងជិះរថយន្ត ជាមួយ និងចាប់យក រថយន្ត មកដាក់នៅបន្ទប់ធ្វើការរបស់មន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ ចាប់ពីម៉ោង ២២.០០នាទីថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ២០២១ រហូតដល់ម៉ោង៤ភ្លឺ ថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២១ ទើបអនុញ្ញាតឲ្យ ឈ្មោះអ៊ិនស្រីម៉ៅ និងរថយន្ត ត្រឡប់ទៅផ្ទះវិញ ។ ក្នុងករណីនេះលោក ឃុន ប៊ុនហូ គៀបកំហែងយកលុយចំនួន៥០០០ដុល្លារពីឈ្មោះអ៊ិនស្រី ម៉ៅ ឲ្យលុយតាមរយៈ ឈ្មោះ ជិន គឹមអូន ដែលប្រើអាខោន Facebook ឈ្មោះជិនគឹមអ៊ន ។ ករណីជំរឹតទាប្រាក់ ជាថ្នូរនឹងការលែងបទល្មើសនេះ ឥឡូវឈ្មោះ អ៊ិន ស្រីម៉ៅ បានដាក់ពាក្យបណ្តឹង នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងឃើញមាន លិខិតកោះហៅ លើកទីពីរ របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួង មហាផ្ទៃ កោះហៅលោក ឃុន ប៊ុនហូ ឲ្យចូលទៅបំភ្លឺតាមបណ្តឹងរបស់ ឈ្មោះ អ៊ិន ស្រីម៉ៅ អំពីករណីកំហែងយក ។
-ការទទួលលុយ អនុញ្ញាតអោយត្រាក់ទ័រឈូសឆាយព្រៃលិចទឹក ជាក់ស្ដែងនៅម៉ោង១៨:១៥នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ លោក មាស រៀម ជំនួយការ មន្ទីរ
ស្រាវជ្រាវព័ត៌មានសន្តិសុខ អនុវត្តន៍តាមផែនការស្តីពីការស្រាវជ្រាវ ប្រមូលព័ត៌មាន និងបង្ក្រាបបទល្មើសធនធាន ធម្មជាតិ ឆ្នាំ២០២១ ចុះធ្វើការចូលទៅចាប់បាន ត្រាក់ទ័រចំនួន២គ្រឿង និងអ្នកបើកបរ២នាក់ ១.ឈ្មោះ វឿន ប្រុស ភេទប្រុស អាយុ២៣ ទីលំនៅភូមិអន្លង់ព្រីង ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ២ ឈ្មោះ សូ សំណាង ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិបត់ត្រង់ ឃុំម្សាក្រុង ស្រុកស្ទោង ខេត្តកំពង់ធំ មានថៅកែឈ្មោះ ញេប ញាន ភេទ ប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិបត់ត្រង់ ឃុំម្សាក្រុង ស្រុកស្ទោង ខេត្តកំពង់ធំ ។ កំពង់ធ្វើសកម្មភាពឈូសឆាយដី ព្រៃលិចទឹកនៅចំណុចនិយាមការលេខ (432696-142508) តំបន់ក្បាលតាសែង ឃុំម្សាក្រុង ស្រុកស្ទោង ។ ពេលលោក មាស រៀម ចាប់បានត្រាក់ទ័រពីរគ្រឿងនេះ ជនល្មើសឈ្មោះ ញេប ញាន បានឆ្លើយថាៈ ការមក ឈូសឆាយព្រៃលិចទឹកនេះគាត់បាន ឲ្យលុយទៅមនុស្ស៣នាក់នៅក្នុងនោះ ១ឈ្មោះ ហ៊ាង លីហាក់(កាសែត) ចំនួន ២០០$ និងចំនួន១១០០$ទៀត ឲ្យទៅលោក ឃុនភារះ (ប្អូនឃុន ប៊ុនហូ) ជាមេបញ្ជាការ កងរាជអាវុធ ហត្ថស្រុកស្ទោង និងលោក ឃុន ប៊ុនហូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ ។ ក្នុងពេលដែលលោក មាស រៀម ចាប់ត្រាក់ទ័រនោះបានភ្លាម លោក ឃុន ប៊ុនហូ បានបញ្ជាមកប្រធានមន្ទីរឲ្យប្រាប់ទៅលោក មាស រៀម ឲ្យ ដោះលែងអ្នកបើកត្រាក់ទ័រ និងលែងត្រាក់ញ័រទៅវិញ ព្រោះម្ចាស់បានសុំគាត់ធ្វើហើយ ប្រធានមន្ទីរក៏ប្រាប់ទៅលោក មាស រៀម ឲ្យលែងមនុស្ស និងប្រគល់ត្រាក់ទ័រនោះឲ្យទៅម្ចាស់វិញតាមបញ្ជាលោក ឃុន ប៊ុនហូ ។ ក្រោយមក ត្រាក់ទ័រពីគ្រឿងនេះ និងជនល្មើស ត្រូវបានសមត្ថកិច្ចរដ្ឋបាលជលផល ចុះទៅចាប់ពេលកំពុងធ្វើសកម្មភាព ឈូសឆាយដីព្រៃលិចទឹកនៅចំណុចដដែល យកមកធ្វើសំណុំរឿងបញ្ជូនទៅព្រះរាជអាជ្ញាចោទប្រកាន់ឈ្មោះ ញាប ញាន ជាថៅកដាក់ពន្ធនាគារកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ បាត់ហើយ។
សូមបញ្ជាក់ថា, ករណីលោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ មានរឿងប្រព្រឹត្តអំពើពុករលួយជាច្រើនទៀត ហើយថ្នាក់ដឹកនាំអង្គភាពកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏កំពុងមានចំណាត់ការ ក្នុងនោះអាចអង្គភាពប្រឆាំងអំពើពុករលួយ បន្តស៊ើបអង្កេតស្រាវជ្រាវ ខណៈខ្លួនជាអ្នកអនុវត្តន៍ច្បាប់បែរជាយកតួនាទីភារកិច្ចមកគំរាមជំរិតគាបសង្កត់ប្រជាពលរដ្ឋដោយអំពើអយុត្តិធម៌បំផុតក្នុងសង្គម។

ដូច្នេះអង្គភាព(កាសែតនគរវត្ត)នឹងសូមធ្វើការដកស្រង់ទាំងស្រុង ពីលិខិតរបាយការណ៍ដាក់ជូនលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅពេលក្រោយទៀត៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖