ព័ត៌មានទាន់ហេតុការណ៍៖

Man Utd យល់ព្រមថ្លៃឈ្នួល៧៣លានផោនជាមួយ Dortmund សម្រាប់ខ្សែបម្រើស្លាបអង់គ្លេស Jadon Sancho

ចែករំលែក៖

ក្រុមបិសាចក្រហម Manchester United បានយល់ព្រមលើថ្លៃឈ្នួលជាគោលការណ៍៨៥លានអឺរ៉ូ (៧៣លានផោន) ជាមួយក្លិប BorussiaDortmund សម្រាប់កីឡាករ Jadon Sancho នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១ កក្កដានេះ។

ខ្សែបម្រើស្លាបសញ្ជាតិអង់គ្លេសវ័យ២១ឆ្នាំដែលមិនទាន់មានលក្ខន្តិកៈវេជ្ជសាស្ត្រ ឬយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួននៅឡើយត្រូវបានគេរំពឹងថានឹងចុះកិច្ចសន្យា៥ឆ្នាំជាមួយនឹងក្រុមបិសាចក្រហម។ ថ្លៃឈ្នួលដែលត្រូវបង់លើស៥ដងឯណោះ គឺមានន័យថា Sancho ក្លាយជាកីឡាករអង់គ្លេសថ្លៃជាងគេលំដាប់ទី២នៅពីក្រោយខ្សែការពារ Harry Maguire ។ ខ្សែការពារ Maguire បានចូលរួមជាមួយ Manchester United ពី Leicester ក្នុងតម្លៃ៨០លានផោនក្នុងឆ្នាំ២០១៩ ។

លោក Ole Gunnar Solskjaer គ្រូបង្វឹករបស់ក្រុមបិសាចក្រហមបានកំណត់មុខតំណែងសំខាន់ៗចំនួន៤ដែលគាត់ចង់ធ្វើឱ្យប្រសើរឡើង ខណៈដែលពួកគេសម្លឹងមើលដើម្បីកសាងការរីកចម្រើនរបស់ពួកគេកាលពីរដូវកាលមុន។ បន្ទាប់ពីដឹកនាំក្រុមរបស់គាត់ឲ្យឈរនៅលេខ២ក្នុងលីកកំពូលអង់គ្លេស និងវគ្គផ្តាច់ព្រ័ត្រ Europa League បុរសជនជាតិន័រវេសរូបនេះកំពុងសម្លឹងរកការពង្រឹងផ្នែកខាងស្តាំនៃខ្សែបម្រើរបស់គាត់បន្ទាប់មកតំបន់ការពារកណ្តាល, ខ្សែបំរើ និងតំបន់ប្រយុទ្ធ។

កិច្ចព្រមព្រៀងនេះនឹងនាំដល់ការបញ្ចប់នូវការដេញថ្លៃដ៏វែងមួយសម្រាប់កីឡាករ Londoner ដែលបានចូលរួមជាមួយ Dortmund ពីក្រុម Manchester City ក្នុងឆ្នាំ២០១៧ ។ ក្រុមបិសាចក្រហមរំពឹងថា នឹងចុះហត្ថលេខាជាមួយគាត់កាលពីរដូវក្តៅមុន ប៉ុន្តែមិនអាចយល់ព្រមថ្លៃឈ្នួលទេ។

Sancho រកបាន៥០គ្រាប់ និងជួយ Assist បាន៥៧ដងក្នុង១៣៧ប្រកួតឲ្យDortmund ឡើងវគ្គផ្ដាច់ព្រ័ត្រ German Cup ២ដង និងឲ្យជួយទទួលបានជ័យជំនះ ៤-១ លើ RB Leipzig កាលពីខែឧសភា។ កីឡាកររូបនេះបង្ហាញខ្លួន២០ប្រកួតឲ្យអង់គ្លេសចាប់តាំងពីការបង្ហាញខ្លួនជាអន្តរជាតិក្នុងឆ្នាំ២០១៨ ដោយរកបាន៣គ្រាប់

ការផ្លាស់ប្តូររបស់ Sancho ទៅកាន់ទឹកដី Old Trafford នឹងធ្វើឱ្យគាត់មានទំនាក់ទំនងជាមួយ Marcus Rashford, Edinson Cavani, Anthony Martial និង Mason Greenwood នៅក្នុងអ្វីដែលអាចបង្ហាញពីតំបន់ប្រយុទ្ធដ៏ខ្លាំងក្លាសម្រាប់ក្រុមលោក Solskjaer

Sancho រកបាន១៦គ្រាប់រាល់ការប្រកួតទាំងអស់ក្នុងរដូវកាល ២០២០-២០២១ ដែលតិចជាង Rashford ៥គ្រាប់ តែ៤គ្រាប់ច្រើនជាង Greenwood និង៩គ្រាប់ច្រើនជាង Martial Cavani ដែលបានចូលរួមជាមួយក្រុម Man United ក្នុងការផ្ទេរដោយឥតគិតថ្លៃកាលពីឆ្នាំមុនបន្ទាប់ពីចាកចេញពី Paris St-Germain រកបាន១៧គ្រាប់។ ក្នុង៤រដូវកាលនៅ Dortmund ខ្សែប្រយុទ្ធ Sancho បានជួយ Assist ៥៧លើក និងបង្កើតឱកាសធំៗចំនួន៦៥ដែលច្រើនជាង Rashford, Martial, Greenwood និង Cavani ក្នុងកំឡុងពេលដូចគ្នា

ដោយ៖ ភារៈ


ចែករំលែក៖