ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ករណីជួញដូរសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យ២នាក់ករណីជួញដូរសារធាតុញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នៅចំណុច ផ្លូវលំ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។ 

  លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ក្នុងករណីបង្ក្រាបនេះកម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់គឺ៖

១.ឈ្មោះ ប៉ ជូន អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ។

២.ឈ្មោះសែត ចាន់ណែត ភេទប្រុសអាយុ១៩ឆ្នាំ ស្នាក់នៅក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ។

ចំពោះវត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន២កញ្ចប់(ធំ១កញ្ចប់) ម៉ូតូ១គ្រឿងម៉ាកស្មាស់ ពណ៌ខ្មៅ-ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ 1C-2696។

  បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖