ខេត្តត្បូងឃ្មុំ, បើយោងតាមសេចក្ដីប្រកាសព័ត៌មាន 📢 នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ នេះ គិតត្រឹមម៉ោង ១២:០០ថ្ងៃត្រង់ រដ្ឋបាលស្រុកអូររាំងឪ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ.១៩ ថ្មី លើប្រជាពលរដ្ឋចំនួន ១៣នាក់ រួមមាន ៖
១). ឈ្មោះ រឿន វ៉ាន់ដា (ប្រុស) អាយុ ២៧ឆ្នាំ នៅភូមិលេខ៥ ឃុំអំពិលតាពក (អ្នកលក់គុយទាវ)
២). ឈ្មោះ ជីម យឿន (ស្រី) អាយុ ៦៥ឆ្នាំ នៅភូមិលេខ៤កើត ឃុំអំពិលតាពក (មេផ្ទះ)
៣). ឈ្មោះ សោម យ៉េត (ប្រុស) អាយុ ៦២ឆ្នាំ នៅភូមិលេខ៤កើត ឃុំអំពិលតាពក (អ្នកលក់សាច់មាន់)
៤). ឈ្មោះ ហ៊ាង មួយ (ស្រី) អាយុ ៥៦ឆ្នាំ នៅភូមិលេខ៤កើត ឃុំអំពិលតាពក (អ្នកលក់សាច់មាន់)
៥). ឈ្មោះ ស្រេង ដាវី (ស្រី) អាយុ ៥៧ឆ្នាំ នៅភូមិលេខ៤កើត ឃុំអំពិលតាពក (អ្នកលក់បន្លែ)
៦). ឈ្មោះ ថេង ស្រីមុំ (ស្រី) អាយុ ៣២ឆ្នាំ នៅភូមិលេខ៤កើត ឃុំអំពិលតាពក (លក់ដូរ)
៧). ឈ្មោះ លី ករុណា (ស្រី) អាយុ ២៩ឆ្នាំ នៅភូមិលេខ៤កើត ឃុំអំពិលតាពក (អ្នកលក់បន្លែ)
៨). ឈ្មោះ ថេង ពិសិដ្ឋ (ប្រុស) អាយុ ៣៥ឆ្នាំ នៅភូមិលេខ៤កើត ឃុំអំពិលតាពក
៩). ឈ្មោះ លីម វួចលី (ស្រី) អាយុ ០៤ឆ្នាំ នៅភូមិលេខ៤កើត ឃុំអំពិលតាពក
១០). ឈ្មោះ ថេង ចិន្ដា (ស្រី) អាយុ ៤៧ឆ្នាំ នៅភូមិលេខ៤កើត ឃុំអំពិលតាពក (មេផ្ទះ)
១១). ឈ្មោះ ថេង ចាន់ណា (ប្រុស) អាយុ ៤៣ឆ្នាំ នៅភូមិលេខ៤កើត ឃុំអំពិលតាពក (អ្នកលក់បន្លែ)
១២). ឈ្មោះ ងឹម សំអាត (ស្រី) អាយុ ៦៨ឆ្នាំ នៅភូមិលេខ៤កើត ឃុំអំពិលតាពក (អ្នកលក់បន្លែ)
១៣). ឈ្មោះ លី មករា (ស្រី) អាយុ ៣២ឆ្នាំ នៅភូមិលេខ១ ឃុំគងជ័យ (អ្នកលក់បន្លែ)
សូមប្រជាពលរដ្ឋ និងអាជីវករពាក់ព័ន្ធ ដែលមិនទាន់បានយកសំណាក សូមអញ្ជេីញទៅយកសំណាកនៅមន្ទីរពេទ្យបង្អែកស្រុកអូររាំងឪ។
សូមអនុវត្តឱ្យបានខ្ជាប់ខ្ជូននូវវិធានការ #៣ការពារ_៣កុំ ដើម្បីកាត់ផ្ដាច់ការចម្លងជំងឺកូវីដ.១៩។ សូមអរគុណ!
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៨៣០នាក់ទៀត ជាសះស្បើយ ១០១២នាក់ និងស្លាប់ ២៨នាក់៖
– ករណីឆ្លងសហគមន៍ ៦១៣នាក់
– អ្នកដំណើរពីបរទេស ២១៧នាក់
គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 62,700 នាក់
– អ្នកជាសះស្បើយ= 54,489 នាក់
– អ្នកស្លាប់= 953 នាក់ ៕
ដោយ៖សិលា