ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តសៀមរាប ចេញសេចក្តីសម្រេចបន្តបិទផ្សារដំដែក​ ២សប្តាហ៍បន្តទៀត

ចែករំលែក៖

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីសម្រេចបន្តបិទផ្សារដំដែក​ ស្ថិតនៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលជាទីតាំងមានការឆ្លងរាលដាលនជំងឺកូវីដ-១៩ រយៈពេល ២ (ពីរ)សប្តាហ៍បន្តទៀត គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។

 រដ្ឋបាលខេត្តសៀមរាប បានសម្រេច: 

ប្រការ១..ត្រូវបន្តបិទផ្សារដំដែក ស្ថិតនៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលជា ទីតាំងមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្តោះអាសន្ន សម្រាប់រយៈពេល ២ (ពីរ)សប្តាហ៍បន្តទៀត គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការ គ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រទីតាំងដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្តីសម្រេចជាថ្មី។ 

ប្រការ២……សេចក្តីសម្រេចលេខ ០៩៣/២១ ស.ស.រ ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត សៀមរាបស្តីពីការបិទផ្សារដំដែក ស្ថិតនៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែល ជាទីតាំងមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ត្រូវទុកជានិរាករណ៍។ 

ប្រការ៣…នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរ សុខាភិបាល នៃរដ្ឋបាលខេត្ត អភិបាល នៃគណៈអភិបាលស្រុកសូទ្រនិគម ប្រធានមន្ទីរ-អង្គភាពជំនាញ ពាក់ព័ន្ធ មេឃុំដំដែក គណៈកម្មការគ្រប់គ្រងផ្សារដំដែក និងអ្នកវិនិយោគ និងធ្វើអាជីវកម្មភាស៊ីផ្សារដំដែក ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖