ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តបន្ទាយមានជ័យ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៨៩នាក់ និងជាសះស្បើយចំនួន ១១០នាក់ នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់បងបប្អូនប្រជាពលរដ្ឋ និងសាធារណៈជនឲ្យ បានជ្រាបថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ មានករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន១១០នាក់ និង យោងតាមលទ្ធផលតស្ករហ័ស(Facid Test) + មន្ទីរពិសោធន៍ជាតិភ្នំពេញ(NIFH) នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ លើ បុរស ស្រ្តីជនជាតិខ្មែរ ចំនួន៨៩នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ ដូចមានរាយនាមខាងក្រោម ៖

រដ្ឋបាលខេត្ត សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន ដែលបានប៉ះពាល់ដោយផ្ទាល់ សូម រួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ ដោយប្រយោលជាមួយ អ្នកវិជ្ជមានជំងឺកូវីដ-១៩ទាំង៨៩នាក់ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយ មិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតី ដូចជា ឡើងកម្ដៅលើសពី៣៧អង្សាសេ ក្អក កណ្តាស់ ហៀរ សំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម…។ល។ ត្រូវប្រញ៉ាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខា ភិបាលនៃរដ្ឋបាលខេត្ត ឬមន្ទីរពេទ្យខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពឃុំ សង្កាត់ និងអាជ្ញាធរមូលដ្ឋាន តាមរយៈ ទូរស័ព្ទលេខ០១២ ៧២៤០៤២ / ០១២ ៩៤៨៧៧៩។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន មេត្តាជ្រាប ជាព័ត៌មាន និង បន្តចូលរួមអនុវត្តតាមវិធានការ “ពាការពារ ៣កុំ” ជាដាច់ខាត៕

ដោយ ៖ សិលា


ចែករំលែក៖