ព័ត៌មានទាន់ហេតុការណ៍៖

ហាង វីតឃីងហាវ​ (Vitking House)​ សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៤៣០ សង្កាត់ទួលទំពូងទី២ មានអ្នកជំងឺកូវីដ-១៩ បានចូលទៅហូបអាហារ នៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ ហាង វីតឃីងហាវ​ (Vitking House)​ សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៤៣០ សង្កាត់ទួលទំពូងទី២ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅហូបអាហារ នៅទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី ២០ ខែកក្កដាឆ្នាំ២០២១។ 

 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ​ហូបអាហារនៅ ហាង វីតឃីងហាវ​ (Vitking House)​ សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៤៣០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ  នៅថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១២៖១៥នាទី តទៅ។

 មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅហូបអាហារ នៅទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!   

ដោយ ៖ សិលា


ចែករំលែក៖