ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ថវិកា ៥ម៉ឺនដុល្លារ ជូនកាកបាទក្រហមនេប៉ាល់​ តាមរយៈសហព័ន្ធអន្តរជាតិ ដើម្បីទិញសម្ភារបរិក្ខារពេទ្យ និងស្បៀង ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅប្រទេសនេប៉ាល់

ចែករំលែក៖

ភ្នំពេញ  ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកា ៥ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមនេប៉ាល់​ តាមរយៈ សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (សហព័ន្ធអន្តរជាតិ) ដើម្បីទិញសម្ភារបរិក្ខារពេទ្យ និងស្បៀង ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅប្រទេសនេប៉ាល់។ ថវិកាខាងលើនេះ ត្រូវបានផ្ទេរតាមរយៈគណនីធនាគារ ពីកាកបាទក្រហមកម្ពុជា ជូនសហព័ន្ធអន្តរជាតិ កាលពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះរួចរាល់ហើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២១ម្សិលម៉ិញនេះ កាកបាទក្រហមកម្ពុជា ក៏បានផ្តល់ថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមវៀតណាម​ តាមរយៈ ស្ថានទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា ដេីម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតធ្ងន់ធ្ងរនៅទីក្រុងហូជីមិញ ប្រទេសវៀតណាមផងដែរ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖