ព័ត៌មានទាន់ហេតុការណ៍៖

ហាងនំ ​TOUS Les JOURS ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៥១​ ផ្លូវ៤៨៨​ សង្កាត់ផ្សារដើមថ្កូវ​ មានអ្នកជំងឺកូវីដ-១៩ បានចូលទៅទិញនំ នៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ ហាងនំ ​TOUS Les JOURS ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៥១​ ផ្លូវ៤៨៨​ សង្កាត់ផ្សារដើមថ្កូវ​ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅទិញនំ នៅទីតាំងខាងលើនេះ ។ យោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី ២១ ខែកក្កដាឆ្នាំ ២០២១!

 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដដែលបានទៅ ហាងនំ ​TOUS Les JOURS ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៥១​ ផ្លូវ៤៨៨​ សង្កាត់ផ្សារដើមថ្កូវ​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១៣៖៥០នាទី ដល់ ១៣៖៥៥នាទី។

 មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅទិញនំ នៅទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! 

ដោយ ៖ សិលា


ចែករំលែក៖