ព័ត៌មានទាន់ហេតុការណ៍៖

រាលដាលឆ្លងដល់ព្រះសង្ឃ១០អង្គ គង់នៅវត្ត ក្បាលសំរោង បានឆ្លងជំងឺកូវីដ-១៩ , មេត្តាប្រុងប្រយ័ត្នផង

ចែករំលែក៖

ខេត្តតាកែវ៖ សូមជម្រាបជូនថា, ក្រោយបញ្ចប់ការយកសំណាកព្រះសង្ឃ នៅវត្តក្បាលសំរោង ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ ចំនួន៣១អង្គ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នេះ ជាលទ្ធផល បានបង្ហាញថា ព្រះសង្ឃចំនួន១០អង្គ មានវិជ្ជមានជំងឺកូវីដ-១៩ ។ 

លោក កេត ម៉ៅ អភិបាលស្រុកសំរោង ថ្លែងថា ព្រះសង្ឃ១០អង្គ ដែលមានវិជ្ជមានជំងឺកូវីដ-១៩ ត្រូវបាននិមន្តយកមកសម្រាកព្យាបាលនៅមណ្ឌលព្យាបាលវត្តធម្មនិមិត្ត ព្រៃប្រិ៍យ ឃុំលំចង់។

សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២២ ខែកក្កដា​​​ ឆ្នាំ​២០២១​ រកឃើញ​អ្នកឆ្លងថ្មី ៨២៥នាក់ទៀត ជាសះស្បើយ ៨៩៧នាក់ និងស្លាប់​ ៣៤នាក់៖

– ករណីឆ្លងសហគមន៍ ៤៩០នាក់

– អ្នកដំណើរពីបរទេស ៣៣៥នាក់

គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១

– អ្នកឆ្លងសរុប= 71,244 នាក់

– អ្នកជាសះស្បើយ= 63,474 នាក់

– អ្នកស្លាប់= 1,222 នាក់៕

ដោយ ៖ សិលា


ចែករំលែក៖