ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនសាធារណជនក្នុងខេត្តកំពង់ឆ្នាំង ឱ្យបានជ្រាបថា៖ ខេត្តកំពង់ឆ្នាំងបាន រកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ៤៤នាក់ ស្រី ២២នាក់ ដែលជាអាជីវករ, កម្មករ, កសិករ, សិស្ស និងជាងកាត់សក់ មានរាយនាមដូចខាងក្រោម៖
ក- ករណីរកឃើញអ្នកវិជ្ជមានកូបីដ-១៥ ឬ ចំនួន ៤៤នាក់បន្ថែម រួមមាន
-អ្នកវិជ្ជមានកូវីដ-១៩ ខាងលើ បានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មណ្ឌលព្យាបាល សាលាបឋមសិក្សាគំរូក្រុង, មណ្ឌលព្យាបាលវិទ្យាល័យ តេជោ ហ៊ុន សែន ទឹកហូត, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ និងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់លែង។
រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយ អ្នកវិជ្ជមានកូវីដ-១៩ ខាងលើ ក្នុងរយៈពេល១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់នៅ មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច, មន្ទីរពេទ្យបង្អែកបរិបូណ៌ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត។ ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ សូមសាធារណជន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ និង ៣កុំ” ដើម្បីខ្លួនយើង គ្រួសារ និងសង្គមជាតិយើង។
ខ- ករណីមរណភាពជនជាតិខ្មែរចំនួន ០៤នាក់ ស្រី ០៣នាក់ ជាអ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច និង មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
១-ឈ្មោះ សូ លីណា ភេទស្រី អាយុ ៣៥ឆ្នាំ រស់នៅភូមិធ្នង់ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដំនាល មកមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៤:២០នាទី ដោយអាកាហតដូងក ឡេះឡះខ្លាំង ត្រជាក់ចុងដៃចុងជើង និងវិជ្ជមានកូវីដ-១៩ ហើយក្រុមគ្រូពេទ្យបានដាក់ឱ្យសម្រាកព្យបាលនៅមន្ទីរពេទ្យ បង្អែកកំពង់ត្រឡាច។ ដោយស្ថានភាពជំងឺធ្ងន់ធ្ងរ ទោះបីក្រុមគ្រូពេទ្យបានព្យាបាលតាមបច្ចេកទេសយ៉ាង ជំងឺបានមរណភាពនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៧:១០នាទី។
២-ឈ្មោះ នៅ ភី ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានចូលមក មន្ទីរពេទ្យខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៣:៣០នាទី ដោយអាការៈហត់ដង្ហក់ ឡេះឡះខ្លាំង ត្រជាក់ចុងដៃចុងជើង និងវិជ្ជមានកូវីដ-១៩ ហើយក្រុមគ្រូពេទ្យបានដាក់ឱ្យសម្រាកព្យាបាលនៅផ្នែកជំងឺឆ្លងនៃមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង។ ដោយស្ថានភាពជំងឺធ្ងន់ធ្ងរ ទោះបីក្រុមគ្រូពេទ្យបានព្យាបាលតាមបច្ចេកទេសយ៉ាងណាក៏ដោយ អ្នកជំងឺ បានមរណភាពនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៩:៣០នាទី។
៣-ឈ្មោះ កូវ ចន្ទ្រា ភេទស្រី អាយុ ៥៨ឆ្នាំ រស់នៅភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានចូលមក មន្ទីរពេទ្យខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៩:០០នាទី ដោយអាការៈហត់ដង្ហក់ ឡេះឡះខ្លាំង ត្រជាក់ចុងដៃចុងជើង និងវិជ្ជមានកូវីដ-១៩ ហើយក្រុមគ្រូពេទ្យបានដាក់ឱ្យសម្រាកព្យាបាលនៅផ្នែកជំងឺឆ្លងនៃមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង។ ដោយស្ថានភាពជំងឺធ្ងន់ធ្ងរ ទោះបីក្រុមគ្រូពេទ្យបានព្យាបាលតាមបច្ចេកទេសយ៉ាងណាក៏ដោយ អ្នកជំងឺ បានមរណភាពនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៩:៣០នាទី។
៤-ឈ្មោះ សូ សោភា ភេទស្រី អាយុ ៥៣ឆ្នាំ រស់នៅភូមិប្អៀរ សង្កាត់ប្អៀរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានចូល មកមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១០:០០នាទី ដោយអាការៈហត់ដង្ហក់ ឡេះឡះខ្លាំង ត្រជាក់ចុងដៃចុងជើង និងវិជ្ជមានកូវីដ-១៩ ហើយក្រុមគ្រូពេទ្យបានដាក់ឱ្យសម្រាកព្យាបាលនៅផ្នែកជំងឺឆ្លងនៃមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង។ ដោយស្ថានភាពជំងឺធ្ងន់ធ្ងរ ទោះបីក្រុមគ្រូពេទ្យបានព្យាបាលតាមបច្ចេកទេសយ៉ាងណាក៏ដោយ អ្នកជំងឺ បានមរណភាពនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៦:២០នាទី។
ការសន្និដ្ឋានរបស់គ្រូពេទ្យ ៖
ឈ្មោះ សូ លីណា ភេទស្រី អាយុ ៣៥ឆ្នាំ, ឈ្មោះ នៅ ភី ភេទប្រុស អាយុ ៣៧ឆ្នាំ, ឈ្មោះ កូវ ចន្ទី ភេទស្រី អាយុ ៥៨ឆ្នាំ និងឈ្មោះ សូ សោភា ភេទស្រី អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរខាងលើ បានមរណភាពដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ ដែលបណ្តាលមកពីជំងឺកូវីដ-១៩។
រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទី បំផុតជាមួយក្រុមគ្រួសារសព និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ទាំងអស់គ្នា។
ក- ករណីជាសះស្បើយ ២៦នាក់ ស្រី ១៤នាក់
អ្នកជាសះស្បើយថ្មីសរុបមានចំនួន ២៦នាក់ ស្រី ១៤នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសម្រាកព្យាបាល និងបន្តធ្វើចត្តាឡីស័កនៅលំនៅដ្ឋានរយៈពេល ១៤ថ្ងៃទៀត។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា