ខេត្តកំពង់ចាម៖ មានករណីស្លាប់ដោយសារកូវីដ-១៩ ចំនួន ០២នាក់ ក្នុងនោះស្រ្តីជនជាតិខ្មែរ អាយុ ៧៨ឆ្នាំ នៅភូមិពង ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងស្ត្រីជនជាតិខ្មែរ អាយុ ៤៥ឆ្នាំ នៅភូមិព្រៃភូមិ ឃុំកញ្ចៀច ស្រុកកញ្ចៀច ខេត្តព្រៃវង។
រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាម របាយការណ៍ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា៖
១-ស្រ្តីជនជាតិខ្មែរ ឈ្មោះ ឈាន ហ៊ាត អាយុ ៧៨ឆ្នាំ នៅភូមិពង្រ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ស្ត្រីរូបនេះ មានប្រវត្តិព្យាបាលជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ នៅថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ២០២១ ស្ត្រីរូបនេះ មានសភាព ហត់ ដង្ហក់ ត្រូវបានក្រុមគ្រូពេទ្យយកសំណាកធ្វើតេស្តរហ័សកូវីដ-១៩ លទ្ធផលវិជ្ជមានកូវីដ-១៩ និងបានបញ្ចូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម។ ដោយការវិវត្តន៍ នៃជំងឺចេះតែធ្ងន់ធ្ងរឡើងៗ ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ រួម ទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង។ អ្នកជំងឺបានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ វេលា ម៉ោង ២០:១០នាទី។
ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរ ឈ្មោះ ឈាន ហ៊ាត អាយុ៧៨ឆ្នាំ បានស្លាប់ បាត់បង់ជីវិតដោយរោគវិនិច្ឆ័យ លោកសួតធ្ងន់ធ្ងរ ដោយសារវិជ្ជមានកូវីដ-១៩ និងមានជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែមរ៉ាំរ៉ៃ។
២-ស្រ្តីជនជាតិខ្មែរ ឈ្មោះ ហេង ពៅ អាយុ ៤៥ឆ្នាំ នៅភូមិព្រៃភូមិ ឃុំកញ្ចៀច ស្រុកកញ្ជ្រៀច ខេត្ត ព្រៃវែង។ ស្ត្រីរូបនេះ មានប្រវត្តិព្យាបាលជំងឺបេះដូង និងជំងឺទឹកនោមផ្អែម នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ស្ត្រីរូបនេះ មានសភាព ហត់ ដង្ហក់ ត្រូវបានក្រុមគ្រូពេទ្យយកសំណាកធ្វើតេស្តរហ័សកូវីដ-១៩. លទ្ធផល វីជ្ជមានកូវីដ-១៩ និងបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម។ ដោយការវិវត្តន៍នៃជំងឺ ចេះតែធ្ងន់ធ្ងរឡើងៗ ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ រួមទាំង ការប្រើម៉ាស៊ីនជំនួយដង្ហើមផង។ អ្នកជំងឺបានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៤:០០នាទី។
ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីជនជាតិខ្មែរ ឈ្មោះ ហេង ពៅ អាយុ ៤៥ឆ្នាំ បានស្លាប់ បាត់បង់ជីវិតដោយរោគវិនិច្ឆ័យ លោកសួតធ្ងន់ធ្ងរ ដោយសារវិជ្ជមានកូវីដ-១៩. មានជំងឺបេះដូង និងជំងឺទឹក នោមផ្អែមរ៉ាំរ៉ៃ។
រដ្ឋបាលខេត្តកំពង់ចាម សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខ យ៉ាង ក្រៀមក្រមជាទីបំផុតជាមួយក្រុមគ្រួសារសព។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖ អ្នកប្រមាញ់