ព័ត៌មានទាន់ហេតុការណ៍៖

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដល់កុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រះសីហនុ និងខេត្តកោះកុង

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពី យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដល់កុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រះសីហនុ និងខេត្តកោះកុង។ 

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ .ក-១៩) សូមគោរពជម្រាបជូន ព័ត៌មានដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា (គ.វ.ក-១៩) បានធ្វើផែនការលម្អិតចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ និងយុវវ័យ មានអាយុចាប់ពី១២ ដល់អាយុក្រោម១៨ឆ្នាំ ដោយអនុវត្តនូវ “យុទ្ធសាស្ត្រផ្ការីក របស់ សម្តេចតេជោនាយករដ្ឋមន្តី ដែលចាប់ផ្តើមចេញពីរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ នេះតទៅ។

(គ.វ.ក-១៩ ) សូមគោរពជម្រាបជូនផងដែរថា នាឱកាសព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ ចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងឱកាសប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩. ជូនកុមារ និងយុវវ័យមានអាយុចាប់ពី ១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ដោយមានការចូលរួមផងដែរពីសម្តេច លោក លោកស្រី ជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី។

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារ និងយុវវ័យមានអាយុចាប់ពី១២ ដល់អាយុក្រោម១៨ឆ្នាំ នឹងចាប់ផ្តើម បើកយុទ្ធនាការនៅថ្ងៃទី០១ ខែសីហា ឆ្នាំ ២០២១ ចេញពីរាជធានីភ្នំពេញ និងបន្តបន្ទាប់នៅខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តកោះកុង ដែល (គ.វ,ក-១៩) នឹងរៀបចំចាត់ចែងយុទ្ធនាការចាក់វ៉ាក់សាំងនេះ ដូចមានខាងក្រោម៖

ក. យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនកុមារដល់មានអាយុចាប់ពី១២ ដល់អាយុក្រោម១៨ឆ្នាំ ក្នុង រាជធានីភ្នំពេញ

១. កាលបរិច្ឆេទ ពេលវេលា និងទីតាំងចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ជាកូនចៅមន្ត្រីរាជការថ្នាក់ជាតិ ដែលមានអាយុពី ១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ៖

-ការបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យដែលមានអាយុពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ជាកូនចៅ ឥស្សរជនដែលមានតួនាទីជាឧបនាយករដ្ឋមន្ត្រី ឬមានឋានៈស្មើ រហូតដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា បម្រើការ នៅថ្នាក់ជាតិ កូនចៅអ្នកឧកញ៉ា និងកូនចៅរបស់មន្ត្រីការទូត មន្ត្រីអង្គការសហប្រជាជាតិ តំណាងហិរញ្ញវត្ថុអន្តរជាតិ អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងកូនចៅអ្នកសារព័ត៌មានត្រូវបានរៀបចំចាក់នៅតាមមន្ទីរពេទ្យនានា តាមកាលបរិច្ឆេទ ពេលវេលា និងទីតាំងដូចមានខាងក្រោម៖

សូមអានតាមតារាងដែលកំណត់ដោយក្រសួងសុខាភិបាល ៕

ដោយ ៖ សិលា


ចែករំលែក៖