ព័ត៌មានទាន់ហេតុការណ៍៖

យប់ថ្ងៃទី២៧ ខែកក្កដា វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ សរុប ៧.៩១៣នាក់

ចែករំលែក៖

ក្រសួងសុខាភិបាលវៀតណាមបានឱ្យដឹងថា នៅយប់ថ្ងៃទី២៧ ខែកក្កដា វៀតណាមបានរកឃើញករណីឆ្លងកូវីដ-១៩បន្ថែមចំនួន ៥.១៤៩នាក់ ធ្វើឲ្យអ្នកឆ្លងសរុប ក្នុងរយៈពេល២៤ម៉ោងកើនឡើងដល់ទៅ៧.៩១៣នាក់ ហើយជាមួយគ្នានោះក៏មានអ្នកជំងឺ១.៦០២នាក់ជាសះស្បើយដែរ។

ក្នុងចំណោមអ្នកឆ្លងទាំង៧.៩១៣ នាក់នេះមានករណីនាំចូលពីក្រៅតែ២នាក់ប៉ុណ្ណោះ។ តំបន់ដែលមានករណីឆ្លងខ្ពស់ជាងគេបំផុតនោះគឺ ទីក្រុងហូជីមិញដដែល ដោយមានអ្នកឆ្លងក្នុងពេល២៤ម៉ោងដល់ទៅ ៦.៣១៨នាក់ បន្ទាប់មកខេត្តដុងថាប់ មាន៣០៣នាក់ ដុងណាយ២៣៩នាក់ ខេត្តបិញយឿង១៦៦នាក់ ខេត្តតៃនិញ១៤៤នាក់។ ក្រៅពីនេះគឺមានខេត្តក្រុងជាច្រើនទៀតមានករណីឆ្លងក្រោម១០០នាក់។
គិតមកដល់យប់ថ្ងៃទី២៧ខែកក្កដា វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុប១១៤.២៦០នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសមាន២.២០៣នាក់ ។ ជាមួយគ្នានេះដែរ មានខេត្តក្រុងចំនួន៧ ក្នុងចំណោម៦២ មិនមានករណីឆ្លងថ្មីឡើយក្នុងរយៈពេល១៤ថ្ងៃកន្លងមក៕

ដោយ៖ធីរីណា(រូបថត៖XN)


ចែករំលែក៖