ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះអាវុធក្នុងរោងភាពយន្តនៅទីក្រុងកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក

ចែករំលែក៖

មានករណីបាញ់ប្រហារនៅក្នុងរោងភាពយន្តដែលកំពុងតែបញ្ចាំងខ្សែភាពយន្ត នៅក្នុងទីក្រុងកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិកបណ្តាលឲ្យស្ត្រីវ័យ១៨ឆ្នាំម្នាក់ស្លាប់ ។

សារព័ត៌មានThe Independent បានផ្សាយថា ករណីបាញ់ប្រហារកើតឡើងនៅក្នុងរោងភាពយន្ត Regal Edwards Corona Crossings នៅសហរដ្ឋអាមេរិកបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។ ការបាញ់ប្រហារខាងលើកើតឡើងនៅយបថ្ងៃទី២៦ ខែកក្កដា(ពេលវេលានៅអាមេរិក) ។
កម្លាំងប៉ូលិសទទួលបានការហៅទូរស័ព្ទពីរោងភាពយន្ត Edwards Theatres ស្ថិតនៅតំបន់ពាណិជ្ជកម្មCorssing នៅទីក្រុងCorona ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា។
តាមរបាយការណ៍របស់កម្លាំងប៉ូលិស Corona បានឱ្យដឹងថា កម្លាំងប៉ូលិសបានរកឃើញមនុស្ស២នាក់ ជាបុរសវ័យ១៩ឆ្នាំ និងស្ត្រីវ័យ១៨ឆ្នាំត្រូវគ្រាប់កាំភ្លើងបាញ់ចំ ។ ស្ត្រីរូបនោះបានស្លាប់ដោយសាររបួសធ្ងន់ធ្ងរពេក ចំណែកបុរសរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់។
អត្តសញ្ញាណជនរងគ្រោះមិនទាន់ប្រកាសជាសាធារណៈនោះឡើយ ។ មូលហេតុនៃការបាញ់ប្រហារក៏ មិនទាន់បានដឹងនៅឡើយដែរ ក្រុមជំនាញកំពុងបើកការស្រាវជ្រាវ។ តាមការសន្និដ្ឋាន នេះជាករណីបាញ់ប្រហារដោយគំនុំផ្ទាល់ខ្លួន។
ការបាញ់ប្រហារកើតឡើងក្នុងពេលរោងភាពយន្តកំពុងតែបញ្ចាំងខ្សែភាពយន្ត The Forever Purge ។ ពលរដ្ឋត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ហើយមិនអនុញ្ញាតឲ្យចេញចូលឡើយដើម្បីប៉ូលិសបើកការស្រាវជ្រាវ៕

ដោយ៖ធីរីណា(រូបថត៖Fox News.+TTXVN)


ចែករំលែក៖