ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូរដោយសារតែជីវភាពខ្វះខាតបង្ខំចិត្តធ្វេីការចាកចេញពីស្រុកកំណេីតមកធ្វេីការនៅឯភ្នំពេញដោយប្តីធ្វេីការសំណង់ចំណែកប្រពន្ធធ្វេីការរោងចក្រ តែដោយសារបាត់ប្តីមិនដែលមកជួបប្រពន្ធអស់រយះពេល៤ខែមកហេីយប្រពន្ធក៏ដាក់ការសង្ស័យរហូតតាមដានស្រាប់តែឃេីញប្តីរបស់ខ្លួនសំងំរួមរស់ជាមួយស្រីថ្មីនៅក្នុងបន្ទប់ជួលមួយកន្លែងនៅក្នុងស្ថិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ទេីបប្តឹងសមត្ថកិច្ចឱ្យធ្វេីការឃាត់ខ្លួនសួរនាំកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។ ស្រី្តជាប្រពន្ធមានឈ្មោះ ព្រឿន ភាស់ អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកបាកាន ខេត្តពោធិ៍សាត់។ ចំណែកបុរសជាប្ដីមានឈ្មោះ អ៊ុយ សុខ អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយស្រីថ្មី នៅផ្ទះជួលក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ រីឯស្ត្រីដែលជាស្រីថ្មីវិញមានឈ្មោះ តេង ម៉ាលីន អាយុ៣២ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីស្ត្រីជាប្រពន្ធ បានបញ្ជាក់ប្រាប់ថា រូបគាត់និងប្តីបានកូនម្នាក់ជាចំណងដៃ បច្ចុប្បន្នកូនបានទុកឲ្យម្តាយជាអ្នកមើលថែនៅស្រុកកំណើត ដោយសារតែជីវភាពទាំង២នាក់ប្តីប្រពន្ធបានមកធ្វើការនៅភ្នំពេញ ដោយបុរសជាប្តីធ្វើការសំណង់ រីឯរូបគាត់ជាប្រពន្ធធ្វើការរោងចក្រ ។
ស្ត្រីជាប្រពន្ធបន្តថា កន្លងមក ជាងបួនខែមកហើយ មិនដែលឃើញប្ដីមកផ្ទះសោះ រូបគាត់ក៏មានការសង្ស័យ បន្ទាប់ពីចេញពីធ្វើការរោងចក្រនៅវេលាម៉ោង៧យប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ រូបក៏បានទៅតាមដានប្តី ស្រាប់តែប្រទះឃើញប្ដីកំពុងតែសំងំរួមរស់ជាស្រីថ្មីនៅក្នុងបន្ទប់ជួលមួយកន្លែងក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យនេះតែម្តង ។ស្ត្រីជាប្រពន្ធបន្តទៀតថា ដោយឃើញបែបនេះ រូបគាត់ជាប្រពន្ធក៏បានបិទទ្វារ រួចចាក់សោពីខាងក្រៅបន្ទប់ បន្ទាប់មកក៏បានទាក់ទងទៅប្ដឹងសមត្ថកិច្ចអោយជួយអន្តរាគមន៍ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចក៏បានចុះទៅឃាត់ខ្លួនប្ដី និងស្រីថ្មី យកមកសួរនាំទាំងអស់គ្នានៅប៉ុស្តិ៍នគរបាលបាលតែម្តងទៅ ។
បន្ទាប់ពីសមត្ថកិច្ចបានសួរនាំភាគីខាងស្រី្តជាប្រពន្ធដើម គាត់បាននិយាយប្រាប់សមត្ថកិច្ចថា គាត់សុខចិត្តលែងលះគ្នាមិនទទួលយកប្ដីនោះវិញទេ ហើយក៏មិនប្ដឹងប្ដល់ទាមទារអ្វីដែរ គាត់សុខចិត្តរស់នៅពីរនាក់ម្តាយនិងកូន ដោយមានឈ្មោះជាស្រី្ដមេម៉ាយប្រសើរជាងមានប្ដីមិនដែលផ្ដល់ក្តីសុខអោយគាត់ផង និងសុខចិត្តព្រមប្រគល់ប្ដីទៅអោយខាងស្រីថ្មីយកផ្ដាច់មុខម្ដងចុះ ពីព្រោះប្ដីរបស់គាត់ធ្វើការមិនដែលផ្តល់លុយកាក់អោយមកគាត់សម្រាប់ចិញ្ចឹមកូននោះទេ គឺផ្តល់អោយតែស្រីថ្មីក្រោយនេះតែប៉ុណ្ណោះ។
ប្រភពព័ត៌មានពីស្ត្រីជាប្រពន្ធដើម បានបញ្ជាក់ប្រាប់ទៀតថា កន្លងមក ប្តីរបស់គាត់ធ្លាប់បានទាក់ទងគ្នាម្តងរួចមកហើយ តែគាត់បានទាន់ និងដឹងរឿងក៏ឈប់ទាក់ទងគ្នាអស់មួយរយៈពេលយ៉ាងយូរ បន្ទាប់មកស្រាប់តែពួកគេបានចាប់ផ្ដើមលួចទាក់ទងគ្នាបន្តឡើងវិញទៀត ដោយប្ដីរបស់គាត់ចេះតែប្លែកៗមិនឃើញត្រឡប់មកផ្ទះវិញអស់រយៈពេលជាងបួនខែទៅហើយ ទើបតាមដានទៅ ក៏ប្រទះឃើញនៅជាមួយគ្នាតែម្ដង។ ក្រោយពេលមានការអន្តរាគមន៍ពីសមត្ថកិច្ច ខាងប្រពន្ធបដិសេធលែងទទួលស្គាល់បុរសជាប្តី សុខចិត្តលះបង់ប្ដី ហើយប្រគល់ប្តីទៅអោយស្រីថ្មីផ្ដាច់មុខ ចំណែកខាងសមត្ថកិច្ចក៏បានធ្វើលិខិតព្រមព្រៀងដឹងលឺ ដើម្បីបញ្ចប់នៅប៉ុស្តិ៍នគរបាលចោមចៅទី៣ដោយមិនមានការប្ដឹងប្តល់គ្នានោះទេ ៕ដោយ៖សុខាសែនជ័យ