ខេត្តស្វាយរៀង៖ យោងតាមរដ្ឋបាលក្រុងបាវិត បានអោយដឹងថាមានមន្ត្រី២នាក់មានវិជ្ជមានកូវីដ១៩ និង១៤នាក់ទៀតបានប៉ះពាល់ផ្ទាល់ត្រូវបានយកទៅព្យាបាលនិងធ្វើចត្តាឡីស័ក។
រដ្ឋបាលក្រុងបាវិតបានបញ្ជាក់ទៀតថា
នៅព្រឹកថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១ លោកលឹម សៀងហេង អភិបាលក្រុង បានរៀបចំឱ្យក្រុមគ្រូពេទ្យយកវត្ថុសំណាករកវិរុសកូវីត-១៩ ចំពោះក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង និងមន្រ្តីរាជការ នៅរដ្ឋបាលក្រុងបាវិតក្នុង២សប្តាហ៍ម្តង។
ដោយជាលទ្ធផលធ្វើ តេស្តរហ័សលើមន្ត្រីចំនួន៧៦នាក់ មានមន្រ្តី២នាក់មានវិជ្ជមានកូវីដ១៩ហើយមន្ត្រីដែលប៉ះពាល់ផ្ទាល់មានចំនួន១៤នាក់ផងដែរ។
បន្ទាប់មក មន្រ្តី២នាក់ដែលមានវិជ្ជមានកូវីដ១៩ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលម៉ុកបាយបាវិត ខណ:មន្ត្រីចំនួន១៤នាក់បានប៉ះពាល់ផ្ទាល់ ជាមួយមន្ត្រី២នាក់ខាងលើនេះដែរ រដ្ឋបាលក្រុងបាវិត ក៏បានរៀបចំឱ្យធ្វើចត្តាឡីស័ក នៅអគារស្នាក់នៅក្រោយរដ្ឋបាលក្រុង រួចហើយផងដែរ៕
ដោយ៖យឹមសុថាន