ក្រុងប៉ោយប៉ែត៖ សមត្ថកិច្ចកងកម្លាំងការពារព្រំដែនខេត្តស្រះកែវរបស់ថៃ សហការជាមួយអង្គភាពពាក់ពន្ធ័កាលពីវេលាម៉ោង៥និង២៤នាទីថ្ងៃទី០១សីហា ២០២១នេះ បានឃុំខ្លួនជនជាតិថែចំនួន៨ ខណៈកំពង់លួចឆ្លដែនដោយខុសច្បាប់ ចូលមកក្រុងប៉ោយប៉ែតប្រទេសកម្ពុជា នៅបរិវេណភូមិ ណង យ៉ាកែវ ឃុំ/ស្រុក គោកឃ្យូង ខេត្តស្រះកែវ។នៅពេលសមត្ថកិច្ចសួរនាំ ពួកគេទាំង៨នាក់ បានសារភាពថា ត្រូវការឆ្លងចូលទៅធ្វើការកាស៊ីណូអនឡាញ នៅក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា ដោយក្នុងនោះ៤នាក់ការចំណាយទាំងថ្លៃរថយន្ត នឹងថ្លៃអោយមេខ្យល់នាំដើរឆ្លងកាត់តាមច្រករបៀង ត្រូវបានខាងថៅកែក្រុមហ៊ុនអនឡាញនៅប៉ោយប៉ែតជាអ្នកចំណាយ ដោយឡែកជនជាតិថៃ៤នាក់ទៀត ត្រូវចំណាយលុយថ្លៃឡានដឹកពីអារញ្ញមកព្រំដែនកម្ពុ-ថៃ ក្នុងម្នាក់៣០០បាត នឹងត្រូវចំណាអោយ
មេខ្យល់ជនជាតិខ្មែរ ដែលរង់ចាំនាំដើរឆ្លងកាត់តាមច្រករបៀងចូលមកកម្ពុជាក្នុងម្នាក់ចំនួន១០.០០០បាតទៀតសរុបក្នុងម្នាក់១៣.០០០បាត៕
ដោយ៖វណ្ណា