ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តព្រៃវែង សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះគ្រួសារសព

ចែករំលែក៖

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងបានមានប្រសាសន៍យ៉ាងដូច្នេះថា, ខ្ញុំបាទ សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះគ្រួសារសពក្នុងនោះរួមមាន ៖

១. លោក គង់ អ៊ាន ប្រជាពលរដ្ឋរស់នៅភូមិទួលរកា ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ៦៤ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ 

២. លោក សុឹម គ្រីយ៉ា ប្រជាពលរដ្ឋរស់នៅភូមិចាក់ខ្លាញ់ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០២១នេះ ក្នុងជន្មាយុ៤៨ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ 

លោកបន្តថា, យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោក គង់ អ៊ាន, លោក សុឹម គ្រីយ៉ា សូមបានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ សូមបងប្អូនប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការ

* ៣ការពារ

– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ

– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល

– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។

* ៣កុំ

– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល

– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ

-កុំប៉ះពាល់គ្នា

របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

ដោយ ៖ សិលា


ចែករំលែក៖