ព័ត៌មានទាន់ហេតុការណ៍៖

ហុក សារិតុលា ត្រៀមទៅបង្អួតសម្រស់នៅវៀតណាមក្រោយគ្រងមកុដដំបូងរបស់កម្មវិធី Miss Wisdom Cambodia

ចែករំលែក៖

ភ្នំពេញ៖ ប្រសិនមិនមានការប្រែប្រួលនោះទេ កញ្ញា  ហុក សារិតុលា នឹងក្លាយជាបេក្ខភាពប្រកបដោយសក្តានុពលថ្មីសម្រាប់កម្ពុជាបន្ទាប់ពីកម្ពុជាបានត្រៀមបញ្ចេញបេក្ខភាពកញ្ញាឯកមួយចំនួនចេញទៅប្រកួតនៅលើឆាកអន្តរជាតិ។ ការបញ្ជាក់នេះបានធ្វើឡើងក្រោយពីកញ្ញាឯកមកពីខេត្តបាត់ដំបងបានក្លាយជាម្ចាស់មកុដពីកម្មវិធីMiss Wisdom Cambodia ២០២១ ដែលត្រូវបានរៀបចំជាលើកដំបូងនៅកម្ពុជា។ 

  កញ្ញា ហុក សារិតុលា មានអាយុ១៩ឆ្នាំ កម្ពស់១,៧០ម៉ែត្រ ទម្ងន់៤៩គីឡូក្រាម ទំហំទាំង៣គឺ៣៤,២៤,៣៥។  នាងទទួលបានការកោតសរសើរថា ពិតជាស័ក្តិសមទៅនឹងតំណែងមួយនេះ ខណៈទាំងរូបសម្រស់ និងសមត្ថភាពក្នុងការដើរ និងឆ្លើយសំណួរត្រូវបាននាងធ្វើបានយ៉ាងល្អជាមួយនឹងភាពក្លាហាន និងទំនុកចិត្តខ្ពស់មិននឹកស្មានដល់។ កម្មវិធីប្រកួតសម្រស់Miss Wisdom World គ្រោង ធ្វើឡើងនៅទីក្រុងហូជីមិញ ប្រទេសវៀតណាមចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ជាមួយបេក្ខភាពមកពីបណ្តាប្រទេសប្រមាណ៩០។  ប៉ុន្តែទោះជាយ៉ាងណាគេនៅមិនទាន់ដឹងនៅឡើយទេថា តើគម្រោងនេះនឹងបន្តធ្វើឬយ៉ាងណានោះឡើយ ខណៈដែលបច្ចុប្បន្នប្រទេសវៀតណាមកំពុងតែប្រឈមទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩នៅឡើយ ។ 

  គួរបញ្ជាក់ដែរថា កម្មវិធីប្រកួត Miss Wisdom Cambodiaលើកដំបូងនៅកម្ពុជាក៏បានរកឃើញម្ចាស់ជ័យលាភីលំដាប់រងទី១បានទៅលើកញ្ញា  Soeung Vicharika មកពីខេត្តកំពង់ស្ពី លំដាប់រងទី២ បានទៅលើកញ្ញា  Chin Neary Rath មកពីខេត្តតាកែវ  លំដាប់រងទី៣បានទៅលើកញ្ញា Chang Roza មកពីខេត្តកំពង់ចាម និងលំដាប់រងទី៤បានទៅលើកញ្ញា Yun Navy មកពីរាជធានីភ្នំពេញ ៕ 

                                       

ដោយ ៖ វឌ្ឍនា


ចែករំលែក៖