ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូធ្លាក់លូខ្លួនឯងស្លាប់ នៅនឹងកន្លែងទាំង ២នាក់ យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរស២នាក់បានជិះម៉ូតូឌុបគ្នាធ្លាក់លូ បណ្តាលឲ្យស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័មកាលពីយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ស្ថិតលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូលេខ ១១០~១១១ ត្រង់ចំណុចផ្លូវបំបែកទំនប់ឡាង ភូមិរលាំងថ្លើង ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

មន្រ្តីនគរបាលចរាចរណ៍ស្រុកថ្ពងបានឲ្យដឹងថា ជនរងគ្រោះ ២នាក់ រួមមាន៖

១-ឈ្មោះ ថុល សម្ភស្ស ភេទប្រុស អាយុ ២០ឆ្នាំ (គ្មានមួក)។

២-ឈ្មោះ ឡុច មុំ ភេទប្រុស អាយុ ២៥ឆ្នាំ (គ្មានមួក)។

ទាំង២នាក់ រស់នៅភូមិគោល ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។មុនពេលកើតហេតុជនរងគ្រោះទាំង២នាក់ ជិះម៉ូតូម៉ាក អិចសិនទ័រ គ្មានស្លាកលេខ ឌុបគ្នាពីទិសខាងលិច ទៅទិសខាងកើត។ លុះដល់ចំណុចខាងលើ បើតាមការសន្និដ្ឋាន គឺបើកក្នុងល្បឿនលឿនផងក៏បានជ្រុលចង្កូតធ្លាក់ចូលប្រហោងលូ តែមិនដឹងធ្លាក់តាំងពីពេលណា លុះព្រឹកឡើងម៉ោង ៦ព្រឹកទើបដឹង ឃើញពួកគាត់ក្លាយជាសពបាត់ទៅហើយ។

ក្រោយកើតហេតុសពទាំង ២នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលរុងរឿង ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖