ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍វាយតម្លៃថា, ស្រុកបន្ទាយស្រីនាពេលបច្ចុប្បន្ន បាននឹងកំពុងអភិវឌ្ឍខ្លួនកាន់តែរីកដុះដាល ជាពិសេសលើវិស័យទេសចរណ៍ !

ចែករំលែក៖

អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ដ៏វ័យក្មេង តែចាស់សេចក្តីប្រកបដោយធនធានមនុស្ស លោក ឃឹម ហ្វីណង់ ធ្លាប់ប្រាប់ថា, ផលិតផលទេសចរណ៍ថ្មីៗជាច្រើន បាននិងកំពុងរីកដុះដាលនៅលើដែនដីដ៏ស្រស់ត្រកាលនៃស្រុកបន្ទាយស្រីក្នុងរយៈកាលមួយឆ្នាំពីរឆ្នាំចុងក្រោយនេះ។

លោកលើកឡើងថា, ការចូលរួមវិនិយោគពីវិស័យឯកជនបានបង្ហាញពីទំនុកចិត្ត និងភាពជឿជាក់មកលើសក្តានុពលនៃវិស័យទេសចរណ៍របស់ស្រុកបន្ទាយស្រី ព្រមទាំងបានជួយជំរុញល្បឿននៃការអភិវឌ្ឍតាមរយៈការបង្កើតការងារនិងមុខរបរថ្មីៗ នាំឱ្យប្រាក់ចំណូលនិងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកមានភាពល្អប្រសើរជាងមុន ក៏ដូចជាបានជួយកាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុកផងដែរ។

រដ្ឋបាលស្រុកសូមកោតសរសើរចំពោះរាល់គំនិតច្នៃប្រឌិតបង្កើតបានជារមណីយដ្ឋានថ្មីៗ ដែលឱ្យតម្លៃទៅលើបរិស្ថានធម្មជាតិស្អាត ដើរស្របជាមួយនឹងចក្ខុវិស័យរបស់ស្រុក ថែមទាំងបានបន្ថែមភាពស្រស់ស្អាតប្រកបដោយចីរភាពដល់ទឹកដីដ៏សែនមនោរម្យមួយនេះ។

លោករំឮកថា, កុំខកខានមកលេងតំបន់រមណីយដ្ឋាន«ទេសភាពធម្មជាតិជើងភ្នំឃុនរាម» មានទីតាំង: ស្ថិតនៅ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមប ជាមួយទេសភាពធម្មជាតិជើងភ្នំឃុនរាម ៕

ដោយ៖សុខខេមរា


ចែករំលែក៖