ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាល​ខេត្ត​សៀមរាប​៖​ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៩នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៨នាក់ និងស្លាប់ចំនួន០៤នាក់ នៅថ្ងៃទី០៣ ខែសីហា!

ចែករំលែក៖

ខេត្ត​សៀមរាប​៖ បេី​យោង​តាម​សេចក្ដីប្រកាសព័ត៌មានរបស់​រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃពុធទី​០៤​ ខែសីហា​ ឆ្នាំ​២០២១នេះ​ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៩នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៨នាក់ និងស្លាប់ចំនួន០៤នាក់ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ដូចមានរាយនាមខាងក្រោម៖

ករណីទី១ ដល់ទី១៤ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ឃ្លាំង ករណីទី១៥ ដល់ទី១៧ គឺជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្ដី ករណីទី១៨ ដល់ទី២២ ជាករណីមានប្រភពចម្លងចេញពីអ្នកដំណើរមកពីរាជធានីភ្នំពេញ ខេត្តកំពង់ធំ និងបន្ទាយមានជ័យ និងករណីទី២៣ ជាករណីមានប្រភពចម្លងចេញផ្សារចារឈូក។

ចំពោះករណីទី២៤ ដល់ទី៣៦ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ និងករណីទី៣៧ ដល់ទី៩៩ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័កនៅវិទ្យាល័យសម្តេចឪ។អ្នកជាសះស្បើយទាំង៤៨នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែកត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

គ.ករណីស្លាប់​ នៅថ្ងៃនេះដែរ មានករណីស្លាប់ចំនួន៤ករណី ដូចមានរាយនាមខាងក្រោម៖
១-ឈ្មោះ យន់ ប៊ន់ ភេទស្រី អាយុ៨២ឆ្នាំ អាសយដ្ឋាននៅភូមិនគរភាស១ ឃុំនគរភាស ស្រុកអង្គរជុំ ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០២៖០០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

២-ឈ្មោះ លី សារ៉ែន ភេទស្រី អាយុ៥៨ឆ្នាំ អាសយដ្ឋាននៅភូមិគោកត្រាច ឃុំខ្នាត ស្រុកពួក ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៣៖១០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

៣-ឈ្មោះ ជ្រុន ឡូន ភេទស្រី អាយុ៤២ឆ្នាំ អាសយដ្ឋាននៅភូមិសំព្រោច ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០៖៣០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

៤-ឈ្មោះ លឹម គង់ ភេទប្រុស អាយុ៧៣ឆ្នាំ អាសយដ្ឋាននៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៣៖៣០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៧៤៩នាក់ បានព្យាបាលជាសះស្បើយចំនួន២៤៥៤នាក់ ស្លាប់៥៣នាក់ និង២២៤២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។

រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕ដោយ​៖សហការី​


ចែករំលែក៖