ភ្នំពេញ៖ គ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ សូណាត្រា (Sanatra Microfinance Institute)មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី ៤ខែសីហាឆ្នាំ ២០២១។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ គ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ សូណាត្រា (Sanatra Microfinance Institute) ដែលមានទីតាំងស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ០៨៖៥០នាទី ដល់ ០៩៖១០នាទី ។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ៖ សិលា