ភ្នំពេញ ៖ ដោយមានការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ លោកវរសេនីយ៍ត្រី អ៊ុ រតនា នាយប៉ុស្ដិ៍នគរបាល ច្បារអំពៅ២ បានដឹកនាំកម្លាំងចុះចាប់ខ្លួនជនជាប់ចោទឈ្មោះ ស៊ូ ម៉ាប់ កាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២១ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិដើមច័ន សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ៥៦២ ចុះថ្ងៃទី ២១-០៧-២០២១ ចេញដោយលោក ទិត ដាលីន ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ពីបទ ៖ លួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចដីឡូត៍គ្មានលេខ ផ្លូវលំ ភូមិដើមច័ន សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ២៤-០៤-២០២១ រួចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្ត។
លោកនាយប៉ុស្ដិ៍ច្បារអំពៅ២ បានបញ្ជាក់ឲ្យដឹងថា ជនត្រូវចោទឈ្មោះ ស៊ូ ម៉ាប់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមច័ន សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ព្រមទាំងជនជាប់ចោទប្រើប្រាស់គ្រឿងញៀនផងដែរ ៕
ដោយ ៖ ភារ៉ា ដង្កោ