ភ្នំពេញ៖ ស្ថិតក្នុងព្រះរាជហឫទ័យខ្វាយខ្វល់ និងទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជានុរាស្រ្តជាកូនចៅ ចៅទួត ព្រមទាំងគោរពដង្ហែតាមព្រះរាជលំអានដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះវររាជបិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាវេលាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ព្រះរាជអំណោយដ៏ថ្លៃថ្លាជាម៉ាសុីនថតកាំរស្មីអុិចចល័តដ៏ទំនើប ចំនួន ២គ្រឿង ជូនដល់មន្ទីរពេទ្យហ្លួងម៉ែ សម្រាប់បម្រើជាឧត្តមប្រយោជន៍ជូនដល់កូនចៅប្រជានុរាស្រ្តរបស់ព្រះអង្គ។ នេះបើយោងតាមការលើផេក Royal du Cambodge បានបង្ហោះនៅវេលាម៉ោង៦និង៥៥នាទីល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ៕
ដោយ ៖ សិលា