ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តព្រៃវែង រកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៨៧នាក់,ជាសះស្បើយចំនួន ៥៦នាក់ និងស្លាប់ចំនួន ១នាក់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៨៧នាក់,ជាសះស្បើយចំនួន ៥៦នាក់ និងស្លាប់ចំនួន ១នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ មកពីខេត្តកណ្ដាល ចំនួន១នាក់ ដូចខាងក្រោម:

១- ក្រុងព្រៃវែង                  ចំនួន ​៥នាក់

២- ស្រុកពាមរក៍                 ចំនួន ​២១នាក់

៣-ស្រុកព្រះសេ្ដច              ចំនួន ១៨នាក់

៤-ស្រុកកំពង់ត្របែក           ចំនួន ​១៧នាក់

៥- ស្រុកពាមជរ                  ចំនួន ៩នាក់

៦- ស្រុកមេសាង                ចំនួន​ ៧នាក់

៧- ស្រុកពារាំង                   ចំនួន ៤នាក់

៨- ស្រុកកំចាយមារ             ចំនួន ២នាក់

៩- ស្រុកបាភ្នំ                      ចំនួន ១នាក់                      

១០-ស្រុកពោធិ៍រៀង             ចំនួន ១នាក់

១១-ស្រុកសុីធរកណ្តាល       ចំនួន ១នាក់

១២-មកពីខេត្តកណ្ដាល        ចំនួន ១នាក់

 បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៨៧នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។

* ៣ការពារ

– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ

– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល

– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។

* ៣កុំ

– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល

– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ

– កុំប៉ះពាល់គ្នា៕

ដោយ ៖ សិលា


ចែករំលែក៖