ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាល​ខេត្ត​សៀមរាប​៖​ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៥នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៤១នាក់ និងស្លាប់ចំនួន០២នាក់

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ បេីយោង​តាមសេចក្ដីប្រកាសព័ត៌មានរបស់​រដ្ឋបាលខេត្តសៀមរាប នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​០៥​ ខែសីហា​ ឆ្នាំ​២០២១នេះ​ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៥នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៤១នាក់ និងស្លាប់ចំនួន០២នាក់ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ដូចមានរាយនាមខាងក្រោម៖

ករណីទី១ ដល់ទី១៦ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ករណីទី១៧ ដល់ទី១៩ គឺជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ឃ្លាំង និងករណីទី២០ ដល់ទី២២ ជាករណីឆ្លងមានប្រភពចម្លងចេញពីផ្សារចារឈូក និងករណីទី២៣ ដល់ទី២៥ ជាករណីមានប្រភពចម្លងចេញពីផ្សារដំដែក។ ក្នុងនោះ ករណីទី២៦ ដល់ទី២៩ ជាករណីឆ្លងបន្តពីសព ឈ្មោះ លាស់ ហេង និងករណីទី៣០ ឆ្លងបន្តពីសពឈ្មោះ ប្លោក សាន។ ចំពោះ ករណីទី៣១ ដល់ទី៤៥ មានប្រភពចម្លងបន្តពីអ្នកដំណើរមកពីរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ និងករណីទី៤៦ ដល់ទី៩៥ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។

មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៨៤៦នាក់ បានព្យាបាលជាសះស្បើយចំនួន២៥៩៥នាក់ ស្លាប់៥៥នាក់ និង២១៩៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។

រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕ដោយ​៖សហការី​


ចែករំលែក៖