ព័ត៌មានទាន់ហេតុការណ៍៖

លោក ប្រាក់ សុខុន ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន-កាណាដា និងអាស៊ាន-នូវែលសេឡង់ កិច្ចប្រជុំរដ្ឋមន្ត្រីនៃបណ្តាមិត្តមេគង្គ និងពិធីប្រគល់ឋានៈជាដៃគូសន្ទនាទី១១ របស់អាស៊ានទៅចក្រភពអង់គ្លេស តាមប្រព័ន្ធវីដេអូ !

ចែករំលែក៖

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានថ្លែងយ៉ាងដូច្នេះថា, នៅថ្ងៃនេះ ខ្ញុំបានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន-កាណាដា និងអាស៊ាន-នូវែលសេឡង់ កិច្ចប្រជុំរដ្ឋមន្ត្រីនៃបណ្តាមិត្តមេគង្គ និងពិធីប្រគល់ឋានៈជាដៃគូសន្ទនាទី១១ របស់អាស៊ានទៅចក្រភពអង់គ្លេស តាមប្រព័ន្ធវីដេអូ។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា, រដ្ឋមន្រ្តីការបរទេសអាស៊ាន-កាណាដាបានជំរុញការអនុវត្តផែនការសកម្មភាព ២០២១-២០២៥ ឱ្យកាន់តែមានប្រសិទ្ធភាព ទោះបីជាជំងឺរាតត្បាតកូវីដ-១៩បានជាបង្កើតឧបសគ្គមួយចំនួនក៏ដោយ។ យើងទាំងអស់ទន្ទឹងរង់ចាំខួបអនុស្សាវរីយ៍លើកទី៤៥ នៃភាពជាដៃគូសន្ទនាអាស៊ាន-កាណាដានៅឆ្នាំក្រោយ។

រដ្ឋមន្ត្រីការបរទេសអាស៊ាន-នូវែលសេឡង់បានគូសបញ្ជាក់ពីសារៈសំខាន់នៃមូលបទធំៗចំនួន៤ សម្រាប់កិច្ចសហប្រតិបត្តិការ មានដូចជា «សន្តិភាព វិបុលភាព ប្រជាជន និងភពផែនដី» ដែលនឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។

នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីនៃបណ្តាមិត្តមេគង្គ រដ្ឋមន្ត្រី និងតំណាង បានផ្តោតសំខាន់ទៅលើមូលបទ «ការស្តារឡើងវិញ និងភាពធន់» ជាពិសេសក្នុងបរិបទបច្ចុប្បន្នរបស់តំបន់ និងពិភពលោក។ យើងក៏បានស្វាគមន៍លេខាធិការដ្ឋាននៃគណៈកម្មការទនេ្លមេគង្គដែលជាសមាជិកថ្មីនៃយន្តការនេះ។

Today, I virtually attended the ASEAN-Canada, ASEAN-New Zealand and Friends of the Mekong Ministerial Meetings, and the Ceremony on the Conferment of ASEAN Dialogue Partnership Status to the U.K. as the eleventh dialogue partner of ASEAN.

ASEAN-Canada Foreign Ministers urged for a more effective implementation of the Plan of Action 2021-2025 despite the disruption caused by the COVID-19 pandemic, and look forward to the 45th Anniversary of the ASEAN-Canada Dialogue Partnership next year.

ASEAN-New Zealand Foreign Ministers underscored the importance of the four key themes of cooperation, namely Peace, Prosperity, People and Planet, which are complementary to our efforts to realise the ASEAN Community Vision 2025.

At the Friends of Mekong Ministerial Meeting, the Ministers and representatives emphasised the significance of the theme of “Recovery and Resilience” for the current regional and global context. We also welcomed the Mekong River Commission Secretariat as a new member of this mechanism. ៕

ដោយ ៖ សិលា


ចែករំលែក៖