ភ្នំពេញ ៖ បុរស២នាក់រងរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះបន្ទាន់សួគ៌ា ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូទៅបុករថយន្តស៊េរីទំនេីបម៉ាកFord ពីក្រោយពេញទំហឹង កាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខផ្សារទំនេីបឡាកគី តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
តាមប្រភព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនដំបូងគេឃេីញរថយន្តស៊េរីទំនេីបម៉ាក Ford 4×4ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AR-0444 ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងមកជេីងក្នុងល្បឿនល្មម ខណៈនោះក៏មានបុរស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ធូដេ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ កណ្ដាល 1AA-0024 ធ្វេីដំណេីរស្របទិសគ្នាក្នុងល្បឿនលឿន និងបុកចំស្តុបក្រោយចំហៀងខាងស្ដាំបណ្ដាលឲ្យរងការខូចខាតតិចតួច តែបុរស២នាក់ភាគីខាងម៉ូតូបានដួលសន្លប់ស្ដូកស្ដឹងកណ្ដាលថ្នល់រងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋទាក់ទងទៅរថយន្តសាមុយជួយឲ្យមកដឹកជនរងគ្រោះទៅសង្គ្រោះភ្លាមៗ ។ ដោយឡែកតៃកុងរថយន្តស៊េរីទំនេីបខាងលេីឃេីញសភាពមិនស្រួលក៏គេចចេញពីកន្លែងកេីតហេតុបាត់ស្រមោល ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ