ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះដឹកអ្នកទេសចរណ៍មើលទេសសភាព ជួបគ្រោះថ្នាក់នៅអាឡាស្កា ស្លាប់ ៦នាក់

ចែករំលែក៖

យន្តហោះធុនតូចមួយគ្រឿង ដឹកអ្នកទេសចរណ៍ មើលទិដ្ឋភាពដ៏ស្រស់ស្អាត នៅតំបន់ភាគអាគ្នេយ៍ រដ្ឋអាឡាស្ការ បានជួបគ្រោះថ្នាក់បណ្តាលឲ្យមនុស្ស៦នាក់នៅលើយន្តហោះស្លាប់ទាំងអស់។ តាមការប្រកាសរបស់កម្លាំង ទាហានការពារដែនសមុទ្រ និងនាយកដ្ឋានអាកាសចរណ៍ស៊ីវិលអាមេរិក FAA បានប្រកាសឲ្យដឹងថា ប្រព័ន្ធប្រកាសអាសន្នយន្តហោះបានផ្តល់សញ្ញាអាសន្ននៅវេលាម៉ោង១១និង ២០ នាទី ព្រឹកថ្ងៃទី ៥ខែសីហា(ម៉ោងនៅអាមេរិក)។ ក្រោយមកយន្តហោះក៏បានធ្លាក់ នៅជិតស្តូប Misty Fjords ក្នុងតំបន់ Ketchikan រដ្ឋអាឡាស្កា ។ ស្តូប Misty Fjords ជាតំបន់ទេសចរណ៍ដ៏ល្បី និងមានទេសភាពយ៉ាងស្រស់ស្អាត។ ក្រុមជួយសង្គ្រោះបានរកឃើញបំណែកយន្តហោះ ជួបគ្រោះថ្នាក់នៅវេលាម៉ោង ១៤និង៤០ នាទី(ពេលវេលាក្នុងតំបន់) ។ ក្រុមជួយសង្គ្រោះបានអ្នកមុជទឹកពីរនាក់ ដើម្បីស្វែងតែមិនមានអ្នកណាម្នាក់នៅរស់នោះឡើយ ។
ក្នុងពេលជួបគ្រោះថ្នាក់ តំបន់ Ketchikan មានភ្លៀងធ្លាក់តិច និងមានផ្សែងអ័ព្ទធ្វើឲ្យការមើលផ្លូវហោះហើរទៅមុខបានត្រឹមតែ ៣,៣គីឡូម៉ែត្រ។ នៅលើយន្តហោះនោះមានអាកាសយានិកម្នាក់និងអ្នកទេសចរ ៥នាក់។ នាយកដ្ឋានអាកាសចរណ៍អាមេរិក បានបញ្ជូនក្រុមជំនាញទៅស្រាវជ្រាវ បញ្ជាក់ពីមូលហេតុនៃគ្រោះថ្នាក់ខាងលើ៕


ឧទ្ធម្ភាគចក្ររបស់ឆ្មាំសមុទ្រអាមេរិកបំពេញបេសកកម្មជួយសង្គ្រោះនិងសង្គ្រោះ។ រូបភាព៖AP


ចែករំលែក៖