ភ្នំពេញ៖ បើយោងតាម នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានបញ្ជាក់ឲ្យដឹងថា, ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវិដេអូសន្និសីទ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្ដីពី បច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី Delta នៅខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុង-ស្រុកនៅក្នុងខេត្តបាត់ដំបង និងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ លោក ងួន រតន: អភិបាល នៃគណ:អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងសមាជិក-សមាជិកា ព្រមទាំង អ្នកពាក់ព័ន្ធជាច្រេីនរូបទៀត៕
ដោយ៖ សិលា