ភ្នំពេញ ៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ សហរដ្ឋអាមេរិក បានប្រកាសផ្ដល់ជំនួយបន្ថែមចំនួន ៤ លានដុល្លារ ជាជំនួយបន្ទាន់ទាក់ទងនឹងការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ សម្រាប់ប្រទេសកម្ពុជា។
បើយោងតាមសេចក្តី ប្រកាសព័ត៌មាន ពីស្ថានទូតអាមេរិកប្រចំានៅកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ ។ ជំនួយនេះ នឹងផ្ដល់ការគាំទ្រទាន់ពេលវេលា ពិសេស ដោយយោលលើអំណោយនាពេល ថ្មីៗនេះរបស់សហរដ្ឋអាមេរិក ជាវ៉ាក់សាំង Johnson & Johnson ចំនួន ១ ០៦០ ១០០ ដួស ដែលត្រូវបានផ្ដល់តាមរយៈយន្តការកូវ៉ា។
ក្នុងការបង្កើននូវភាពត្រៀមជាស្រេចរបស់ ប្រទេសកម្ពុជា ក្នុងការធ្វើការចាក់វ៉ាក់សាំងកូវីដ១៩ ជំរុញការចាក់វ៉ាក់សាំងក្នុងចំណោមប្រជាជនដែលត្រូវចាក់ ធ្វើអន្តរាគមន៍ផ្នែកសុខភាពសាធារណៈ ដើម្បីគ្រប់គ្រងជំងឺកូវីដ១៩ និងពង្រឹងផ្នែកមន្ទីរពិសោធន៍ ដើម្បី លើកកម្ពស់ សមត្ថភាពក្នុងការធ្វើតេស្ត។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា Murthy បានមានប្រសាសន៍ Patrick ថា «ការលើកកម្ពស់សន្តិសុខផ្នែកសុខភាពសាកល និងការត្រៀម ទប់ទល់នឹងការផ្ទុះឡើងនៃជំងឺ មានសារសំខាន់ណាស់ មិនត្រឹមតែដើម្បីការពារ សុខភាព និងសុវត្ថិភាពតែប៉ុណ្ណោះទេ តែថែមទាំងដើម្បីធានាវិបុល ភាពនៃ សេដ្ឋកិច្ច និងការពារសន្តិសុខរបស់ប្រទេសយើងផងដែរ។
កម្ពុជាមានមោទនភាពក្នុងការផ្ដល់ការគាំទ្រនេះ ដែលនឹងជួយប្រជាជនកម្ពុជា ក្នុងការការពារខ្លួនគេ អ្នកជិតខាង និងអនាគតនៃសេដ្ឋកិច្ចរបស់គេ»៕
ដោយ៖ សូរិយា