ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចស្រុកខ្សាច់កណ្តាលឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរនិងប្រេីប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តកណ្ដាល ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចស្រុកកណ្ដាលស្ទឹង ធ្វើការឃាត់ខ្លួនពាក់ព័ន្ធទៅនឹងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៥:៣០នាទី ស្ថិតត្រង់ចំណុច ភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ឡេង ណៃគី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករលក់ពពុះសណ្តែក  មានទីលំនៅភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចបានចាប់យកវត្ថុតាងមួយចំនួនរួមមាន៖
១-ថ្នាំញៀន ប្រភេទ មេតំហ្វេតាមីន ចំនួន០៣កញ្ចប់ (ធំ០១កញ្ចប់, មធ្យម០១កញ្ចប់, តូច០១កញ្ចប់)= ទម្ងន់ ១៣,២៤ក្រាម។
២-ឧបករណ៍សម្រាប់ប្រេីប្រាស់រួមជាមួយសំភារៈសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា នៅមុនពេលកេីតហេតុ មានប្រជាពលរដ្ឋល្អបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលថា មានការជួញដូរ និងប្រេីប្រាស់គ្រឿងញៀន នៅចំណុចកេីតហេតុខាងលេី ភ្លាមនោះកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានសហកាជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាមាក់ បានចុះទៅបង្រ្កាបហេីយឃាត់បានជនសង្ស័យឈ្មោះ ឡេង ណៃគី ភេទប្រុស ហេីយដកហូតបានគ្រឿងញៀនចំនួន៣កញ្ចប់ រួមជាមួយឧបករណ៍សម្រាប់ប្រេីប្រាស់ និងសម្ភារៈសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត បន្ទាប់មកសមត្ថកិច្ចនគរបាលក៏បានបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដេីម្បីបន្តនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ចនគរបាលឈ្មោះ ឡេង ណៃគី  បានឆ្លេីយសារភាពប្រាប់សមត្ថកិច្ចនគរបាលថា ខ្លួនគឺពិតជាបានលក់ប្រើប្រាស់ និងគ្រឿងញៀនប្រាកដមែន ចំពោះថ្នាំញៀនគឺខ្លួនទិញពីមនុស្សប្រុសមិនស្គាល់ នៅរាជធានីភ្នំពេញ ដោយទិញម្តងតម្លៃ ៦០មុឺនរៀល បានថ្នាំញៀនចំនួន០១កញ្ចប់មធ្យម ដេីម្បីរំលែកលក់បន្ត៕

ដោយ៖ ស សម


ចែករំលែក៖