ភ្នំពេញ៖ ដោយអនុវត្តតាមសារាចរលេខ០៤ សរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ចេញ យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់រដ្ឋាភិបាល និងសេចក្តីសំរេចលេខ ២៤៩/២១ សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ចេញ វិធានការរដ្ឋបាលនៅភូមិសាស្រ្តរាជធានីភ្នំពេញសម្រាប់រយៈពេល ១៤ថ្ងៃ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅថ្ងៃទី០៩ ខែសីហា វេលាម៉ោង ៩និង០០ នាទីយប់ រហូតដល់ម៉ោង ១២រំលងអធ្រាត្រ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចុះអនុវត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ (Covid 19) នៅគោលដៅផ្លូវជាតិលេខ ២ សង្កាត់ចាក់ឣង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ។
ក្នុងប្រតិបត្តិការខាងលេីនេះ ដឹកនាំដោយ៖ លោក ពេជ្រ កែវមុន្នី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ, លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ, លោកវរសេនីយ៍ឯក ម៉េង វិមានតារាអធិការខណ្ឌមានជ័យ, លោក ហែម ឬទ្ធី មេបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខណ្ឌមានជ័យ ។
ចំណែកកម្លាំងសរុបមានចំនួន ៦៥ នាក់ ក្នុងនោះ៖ កម្លាំងសាលាខណ្ឌមានជ័យ ១០នាក់, កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ ៤០ នាក់ស្រី ០៦នាក់ ,កម្លាំងអាវុធហត្ថខណ្ឌមានជ័យ ១៥នាក់ ។
ក្នុងការអនុវត្តន៍បម្រាមគោចរ របស់គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ឃើញមានយានយន្តឆ្លងកាត់មានម៉ូតូ ៣០គ្រឿង និងរថយន្ត ចំនួន ១០គ្រឿង មនុស្ស ៤០នាក់ គ្មានមនុស្សស្រី ក្នុងនោះ៖
– យានយន្តល្មើស
– រថយន្ត ០៣ គ្រឿង
– ម៉ូតូ ២១ គ្រឿង
– បានធ្វើការផាកពិន័យ ម៉ូតូ ០៩គ្រឿង ថវិកា ១,៨០០,០០០រៀល និងរថយន្ត ០២គ្រឿង ថវិកា ២,០០០,០០០រៀល ។
– សរុបថវិកាផាកពិន័យ ៣,៨០០,០០០រៀល
– ឃាត់រថយន្តមករក្សាទុក ០០គ្រឿង ។
គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការខាងលេីនេះដែរ បានអនុញ្ញាតឱ្យធ្វើដំណើរចំពោះអ្នក មានឯកសារបេសកកម្មការងារ, បុគ្គលិកពេទ្យ, គ្រូពេទ្យ, កងកម្លាំង និងអ្នកមាន បញ្ហាសុខភាព(មានអ្នកជំងឺ) ។
ក្រោយប្រតិបត្តិការចប់ ជាលទ្ធផលអនុវត្តន៍បម្រាមគោចរ៖
– មិនមានបញ្ហាប្រឈម ។
– ប្រជាពលរដ្ឋសហការជាមួយសមត្ថកិច្ច
– ស្ថានភាពតាមដងផ្លូវតូចធំ ទូលាយស្ងប់ស្ងាត់ មិនមានបញ្ហា៕
ដោយ៖ សហការី