ព័ត៌មានទាន់ហេតុការណ៍៖

គោលការណ៍សារវ័ន្តរបស់គណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក.) ដើម្បីបង្កើនប្រសិទ្ធភាពការងារ ដោយតំកល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋជាអតិភាពខ្ពស់បំផុត

ចែករំលែក៖

     ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម(គ.ប.ផ.ក.) ប្រកាសជាឱឡារិកនូវគោលការណ៍ជាសារវ័ន្តជូនដល់ថ្នាក់ដឹកនាំ លេខាធិការដ្ឋាន ក្រុមប្រតិបត្តិការទាំងអស់ និងមន្ត្រីក្រោមឱវាទទាំងអស់ របស់គណៈកម្មាធិការ គ.ប.ផ.ក. ដូចខាងក្រោម៖

១-លើកតម្កើងផលប្រយោជន៍ជាតិ និងការពារផលប្រយោជន៍ប្រជាពលរដ្ឋជាគោលការណ៍ចម្បង និងសារវ័ន្ត ដោយការប្រយុទ្ធប្រឆាំង បង្ការ បង្ក្រាប ប្រឆាំងនឹងបទល្មើសផលិតផលក្លែងក្លាយគ្រប់រូបភាពទាំងអស់ ។

២-ប្រកាន់គោលការណ៍ច្បាប់ និង អនុវត្តន៍នីតិវិធីច្បាប់ជាធរមាន ដោយគ្មានលំអៀង និងបុរេវិនិច្ឆ័យ ការពារផលប្រយោជន៍ និងសិទ្ធិស្របច្បាប់ របស់គ្រប់ភាគីពាក់ព័ន្ធ ។

៣-ប្រកាន់គោលការណ៍សុវត្ថិភាព សុខុមាលភាពមន្ត្រីរាជការជាអាទិភាព (មន្ត្រីក្រោមឱវាទនៃ គណៈកម្មាធិការ គ.ប.ផ.ក) ជាពិសេសក្នុងកាលៈទេសៈ ជំងឺកូវីដ ១៩ (Covid-19) ។

គណៈកម្មាធិការមានជំនឿយ៉ាងមុតមាំថា មន្ត្រីក្រោមឱវាទ គ.ប.ផ.ក នឹងប្រកាន់ខ្ជាប់គោល ការណ៍នេះម៉ឹងម៉ាត់ខ្ជាប់ខ្ជួន ដើម្បីឱ្យសាកសមនឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ និងគោរពតាមឱវាទថ្នាក់ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និង សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
” កើតឡើងពីប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋ”
ទទួលបានគោលការណ៍នេះ សូមថ្នាក់ដឹកនាំ លេខាធិការដ្ឋាន ក្រុមប្រតិបត្តិការទាំងអស់ និងមន្តី ក្រោមឱវាទទាំងអស់ របស់គណៈកម្មាធិការគោរពអនុវត្តន៍ដោយការយកចិត្តទុកដាក់អោយមានប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ៕

ដោយ៖ សិលា


ចែករំលែក៖