ព័ត៌មានទាន់ហេតុការណ៍៖

លោក ដួង តារា : ដំណោះស្រាយតេជោឈ្នះ-ឈ្នះ គ្រប់គ្នាឈ្នះនិងមានឱកាសសារជាថ្មី

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ លោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងយ៉ាងដូច្នេះថា, ថ្ងៃទី១០ ខែសីហា នេះ ខ្ញុំបានបន្តជួយសម្របសម្រួលដំណាក់កាលទី៣ដែលឈានទៅដោះស្រាយបញ្ចប់បញ្ហាវិវាទដីធ្លីរវាង ឧកញ៉ា ឡាយ លន់ និងតំណាងប្រជាពលរដ្ឋ៤០គ្រួសារ ដែលបានទិញដីកន្លងមក។ ភាគីទាំង២បានផ្តិតមេដៃយល់ព្រមបញ្ចប់វិវាទដោយភាគីប្រជាពលរដ្ឋ(អ្នកទិញ)បានយល់ព្រមបង់ប្រាក់បញ្ចប់ និងភាគីអ្នកលក់យល់ព្រមរៀបចំឯកសារធ្វើប័ណ្ណជូនពួកគាត់។

លោកបន្តថា, ដំណោះស្រាយឈរលើគោលការណ៍ឈ្នះឈ្នះសម្តេចតេជោ គឺបានផ្តល់ឱកាសអោយគ្រប់គ្នាឈ្នះ និងគ្រប់គ្នាមានឱកាសឡើងវិញ ព្រោះពេលវេលានិងអនាគតគឺនៅវែងឆ្ងាយ។ ខ្ញុំសូមអរគុណដល់ភាគីទាំងសងខាងដែលជ្រើសរើសដំណោះស្រាយបញ្ចប់វិវាទដោយសន្តិវិធី។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

ដោយ៖ សិលា


ចែករំលែក៖