ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែការពារ Robertson របស់ក្រុមហង្សក្រហម Liverpool ខកខានបង្ហាញខ្លួនថ្ងៃបើករដូវកាលថ្មីដោយសាររបួសកជើង

ចែករំលែក៖

កីឡាករ Andy Robertson នឹងខកខានការចាប់ផ្តើមរដូវកាល Premier League របស់ក្រុមហង្សក្រហម Liverpool បន្ទាប់ពីការស្កេនបានបង្ហាញពីការខូចខាតសរសៃកជើង។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី១០ ខែសីហាម្សិលមិញ។

ខ្សែការពារឆ្វេងសញ្ជាតិស្កុតឡេនវ័យ២៧ឆ្នាំរូបនេះបានជួយក្នុងការប្រកួតស្មើ ១-១ របស់ក្រុមហង្សក្រហម Liverpool ជាមួយក្រុម Athletic Bilbao ក្នុងជំនួបមិត្តភាពកាលពីថ្ងៃអាទិត្យបន្ទាប់ពីបានរងរបួសកជើងខាងស្តាំរបស់គាត់មុនពេលពាក់កណ្តាលម៉ោង។

Andy Robertson បានចាកចេញពីមន្ទីរពេទ្យដោយប្រើឈើច្រត់ ហើយបានពាក់ឧបករណ៍ការពារជើងកាលពីថ្ងៃចន្ទ។ លោកបាននិយាយនៅលើបណ្តាញសង្គមធ្វីតធើរថា ស្កែនមិនមានអ្វីធំដុំទេ ប៉ុន្តែមានការខូចខាតសរសៃពួរខ្លះដែលនឹងត្រូវការព្យាបាល ខ្ញុំនឹងធ្វើការប្រកួតជារៀងរាល់ថ្ងៃដូច្នេះខ្ញុំអាចជួយក្រុមនេះបានលឿនជាងការរំពឹងទុក”

ក្លិប Liverpool មិនទាន់បានបញ្ជាក់ពីទំហំនៃការខូចខាត និងពេលវេលានៃការជាសះស្បើយនៅឡើយទេសម្រាប់កីឡាកររូបនេះ

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Roberto Firmino បានស៊ុតបាល់បញ្ចូលទី២គ្រាប់បន្ទាប់ពីការបញ្ជូនបាល់បើកឆាករបស់ Takumi Minamino ខណៈដែលហង្សក្រហមបានយកឈ្នះ Osasuna ៣-១ ក្នុងការប្រកួតមិត្តភាពកាលពីយប់ថ្ងៃចន្ទ។

ក្រុមរបស់លោក Jurgen Klopp នឹងបើកការប្រកួតរដូវកាលថ្មីនៅថ្ងៃសៅរ៍ដោយប៉ះជាមួយក្រុម Norwich City បន្ទាប់មកជួបជាមួយ Burnley, Chelsea និង Leeds United

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖