ភ្នំពេញ, យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានចេញសេចក្តីជូនដំណឹងលេខ ៥៦០/២១ (គ.វ.ក-១៩) ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ស្ដីពីការចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា ដូសជំរុញ ឬ ដូសទី៣ ដល់គ្រូពេទ្យជួរមុខ និង មន្ត្រីរាជការ នៃខេត្តចំនួន៧ ដែលមានព្រំប្រទល់ជាប់ប្រទេសថៃ និងសេចក្តីជូនដំណឹងលេខ ៥៧៣២១ (គ.វ.ក-១៩) ស្តីពីការចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកា អូសជំរុញ ឬ ដូសទី៣នៅរាជធានីភ្នំពេញ។ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ឱ្យកាន់តែមាន ប្រសិទ្ធភាព និងដោយមានការយល់ព្រមដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្ត្រី (គវក-១៩) នឹងពង្រីកការចាក់វ៉ាក់សាំង ដួសជំរុញ ឬ ដួសទី៣ នេះជូនដល់មន្ត្រីរាជការថ្នាក់ជាតិ និងក្រោមជាតិ ដែលជាគោលដៅអាទិភាពជាបន្តបន្ទាប់ទៀត៖
ការចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកាដូសជំរុញ ឬដួសទី៣ ដល់មន្ត្រីរាជការស៊ីវិល និងនគរបាលថ្នាក់ជាតិ៖
១. មន្ត្រីកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ៖
ចំពោះមន្ត្រីកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ ដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ ដូសទី១ និងដូសទី២ រួចរាល់ សូមអញ្ជើញទៅចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកាដូសជំរុញ ឬ ដូសទី៣ នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក តាមកាលបរិច្ឆេទ និង ពេលវេលាកំណត់ក្នុងតារាងខាងក្រោមដូចតាមតារាងភ្ជាប់បញ្ជាក់។
២. កម្លាំងនគរបាលថ្នាក់ជាតិ៖
ចំពោះកម្លាំងនគរបាល ដែលកំពុងបម្រើការងារនៅថ្នាក់ជាតិ ហើយបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ ដូសទី១ និងដូសទី២រួចរាល់ សូមអញ្ជើញទៅចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកាដូសជំរុញ ឬ ដូសទី៣ នៅមន្ទីរពេទ្យ ១៦ឧសភា តាមកាលបរិច្ឆេទ និងការរៀបចំចាត់ចែងរបស់អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ។
ការចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា ដូសជំរុញ ឬដូសទី៣ ដល់មន្ត្រីរាជការថ្នាក់ក្រោមជាតិ នៃខេត្តចំនួន១៧
ខ, ចំពោះមន្ត្រីរាជការថ្នាក់ក្រោមជាតិ មន្ត្រីជាប់កិច្ចសន្យា និងអាជ្ញាធរមូលដ្ឋាន (រួមទាំងបុគ្គលិកសុខាភិបាលឯកជន) ក្រោមឱវាទរដ្ឋបាលខេត្តចំនួន១៧ (ខេត្តកណ្តាល ព្រះសីហនុ កំពង់ស្ពឺ កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ កំពត ក្រចេះ មណ្ឌលគិរី ព្រៃវែង រតនគិរី សៀមរាប ស្ទឹងត្រែង ស្វាយរៀង តាកែវ កែប និងខេត្តត្បូងឃ្មុំ) ដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬ ស៊ីណូវ៉ាក់ ដូសទី១ និងដួសទី២រួចរាល់ សូមអញ្ជើញទៅចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកាដូសជំរុញ ឬ ដូសទី៣ ដែលមានកាលបរិច្ឆេទ និង ពេលវេលាកំណត់ នៅតាមទីតាំង ដែលនឹងត្រូវរៀបចំចាត់ចែងដោយរដ្ឋបាលខេត្តនីមួយៗខាងលើ។ ក្នុងន័យនេះ (គ.វ.ក-១៩ ) តម្រូវឱ្យគ្រប់រដ្ឋបាលខេត្តខាងលើ ត្រូវរៀបចំចាត់ចែងការងារចាក់វ៉ាក់សាំងដូសជំរុញនេះឱ្យមានភាពរលូន និងត្រូវធ្វើសេចក្តីជូនដំណឹងដល់សាធារណជន អំពីកាលបរិច្ឆេទ ពេលវេលា និងទីតាំងចាក់វ៉ាក់សាំងដូសជំរុញ ឬ ដូសទី៣ តាមខេត្តរៀងខ្លួន។
គ.ការចាក់វ៉ាក់សាំងអាស្កាហ្សេនីកាដូសជំរុញ ឬដួសទី៣ ដល់អ្នកសារព័ត៌មានក្នុងរាជធានីភ្នំពេញ៖ ចំពោះអ្នកសារព័ត៌មាន នៅរាជធានីភ្នំពេញ ដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ ដូសទី១ និងដូសទី២ រួចរាល់
សូមអញ្ជើញទៅចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកាដូសជំរុញ ឬ ដួសទី៣ នៅមន្ទីរពេទ្យកុមារជាតិ តាមកាលបរិច្ឆេទ និងពេលវេលាកំណត់ក្នុងតារាងខាងក្រោម៖
ឃ. លក្ខខណ្ឌក្នុងការចាក់វ៉ាក់សាំងដួសជំរុញ ឬ ដួសទី៣៖
ពេលវេលាម៉ោង០៨:០០ ដល់១១:០០ ម៉ោង១៤:០០ ដល់ ១៧:០០
អ្នកដែលអាចចាក់វ៉ាក់សាំងដូសជំរុញ ឬ ដូសទី៣ ដោយប្រើប្រាស់វ៉ាក់សាំងអាស្ត្រាហ្សេនីកាអំឡុងពេលនេះ ត្រូវគោរពទៅតាមលក្ខខណ្ឌដូចខាងក្រោម៖
អ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬ ស៊ីណូវ៉ាក់ រួចរាល់ទាំង២ដូស ហើយត្រូវមានគម្លាតពី៦ ទៅ ៨ខែ បន្ទាបពីដូសទី១
ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកាទាំង២ដូសរួចហើយ សូមអនុវត្តតាមសារសម្លេងណែនាំដ៏ខ្ពង់ខ្ពស់ នាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ និងរង់ចាំការណែនាំនៅពេលរបស់ សម្តេចតេជោ ក្រោយទៀត។
ង. ឯកសារត្រូវភ្ជាប់ជាមួយនៅពេលទៅចាក់វ៉ាក់សាំងដួលជំរុញ ឬ ដួសទី៣៖
ចំពោះក្រុមគ្រូពេទ្យជួរមុខ មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋាននានា ដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬ ស៊ីណូវ៉ាក់ ដូសទី១ និងដូសទី២រួចរាល់ ហើយត្រូវចាក់វ៉ាក់សាំងដូសជំរុញ ឬ ដូសទី៣ ត្រូវភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖
ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩
ប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការ ឬ ប័ណ្ណសម្គាល់មន្ត្រីជាប់កិច្ចសន្យា
អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ ឯកសារដែលប្រើប្រាស់ក្នុងការចុះឈ្មោះកាលពីចាក់វ៉ាក់សាំងដូសទី១
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ (គ.វ.ក-១៩) សូមអំពាវនាវដល់ លោក លោកស្រី ដែលជាមន្ត្រីរាជការ នៃកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នគរបាលថ្នាក់ជាតិ មន្ត្រីរាជការស៊ីវិលថ្នាក់ជាតិ និងមន្ត្រីរាជការ ព្រមទាំងអាជ្ញាធរមូលដ្ឋាន (រួមទាំង បុគ្គលិកសុខាភិបាលឯកជន) ក្រោមឱវាទរដ្ឋបាលខេត្តទាំងអស់ខាងលើ និងអ្នកសារព័ត៌មានក្នុងរាជធានី ភ្នំពេញ ដែលបានចាក់ វ៉ាក់សាំងស៊ីណូហ្វាម ឬ ស៊ីណូវ៉ាក់ដូសទី១ និងដូសទី២រួចរាល់ ហើយដល់វេនអាចចាក់វ៉ាក់សាំងដូសជំរុញ ឬ ដូសទី៣ សូមអញ្ជើញ ទៅចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកាដូសជំរុញ ឬ ដូសទី៣ នេះឱ្យបានគ្រប់ៗគ្នានៅតាមទីតាំង និងកាលបរិច្ឆេទ នៃសេចក្តីជូនដំណឹងនេះ។ ទន្ទឹមគ្នានេះដែរ( គ.វ.ក-១៩ )សូមអំពាវនាវ ដល់មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន រហូតដល់ប្រធានភូមិ និង អនុប្រធានភូមិ ព្រមទាំង បុគ្គលិកសេវាសុខាភិបាលឯកជនក្រោមឱវាទរដ្ឋបាលរាជធានី-ខេត្តទាំងអស់ សូមតាមដានសេចក្តីជូនដំណឹងរបស់រដ្ឋបាល រាជធានី-ខេត្ត របស់ខ្លួន អំពីកាលបរិច្ឆេទ ពេលវេលា និងទីតាំងចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកាដូសជំរុញនេះ និង សូមអញ្ជើញទៅចូលរួមចាក់វ៉ាក់សាំង ដូសជំរុញនេះ នៅពេលដល់វេនរបស់ខ្លួន។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានចម្ងល់ពាក់ព័ន្ធទៅនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្ត្រាហ្សេនីកា) ដូសជំរុញ ឬ ដូសទី៣ សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទខាងក្រោម៖
ក-ក្រុមការងារទំនាក់ទំនងសាធារណៈ /លេខាធិការដ្ឋាន៖ ដូចតាមតារាង ៕
ដោយ៖ សិលា